Connect with us

Vanness​ ​(​ម៉ី​ជូ​)​ ​តួអង្គ​ក្នុង​រឿង​ ​F4​ ​លែងលះ​ជាមួយនឹង​ភរិយា​

បរទេស​៖​ ​ជឿ​ថា​លោកអ្នក​ប្រាកដជា​ធ្លាប់ស្គាល់​តារា​តៃវ៉ាន់​ដែល​សម្តែង​ជា​តួ​ម៉ី​ជូនៅ​ក្នុង​រឿងF4​ ​ដែល​ពិតជា​ល្បី​ខ្លាំង​កាលពី​កំឡុង​ឆ្នាំ២០០១​។​ ​លោក​ ​Vanness​ ​Wu​ ​ឬ​ ​ម៉ី​ជូ​បាន​រៀបការ​ជាមួយ​តារា​សិង្ហបុរី​ ​Arissa​ ​Cheo​ ​នៅ​ឆ្នាំ២០១៣​ ​មិនយូរ​ប៉ុន្មាន​បាន​លេច​លឺ​ដំណឹង​រស់នៅ​មិន​ចុះសម្រុង​គ្នា​ក្រោយ​រៀប​អាពាហ៍​ពិពាហ៍​បាន១ឆ្នាំ​ ​ទន្ទឹម​នេះ​ផង​ដែរ​ ​អ្នក​ទាំងពីរ​បាន​បញ្ចេញ​ការ​មិន​ពេញចិត្ត​គ្នា​តាម​រយ:អ៊ី​ន​ស្តា​ក្រាម​ ​(​Instagram​)​។​ ​

កាលពី​ថ្ងៃទី២១​ ​ខែ​កុម្ភ​:​ ​ឆ្នាំ​ ​២០១៩នេះ​ ​ប្រភព​ព័ត៌មាន​តៃវ៉ាន់​បាន​ធ្វើការ​ចុះផ្សាយ​ពី​គូរ​ស្នេហ៍​មួយ​គូរ​នេះ​ដែល​បាន​លែងលះ​គ្នា​ដាច់ស្រេច​កាលពី​ខែធ្នូ​ឆ្នាំមុន​ ​ដោយArissa​ ​បាន​ទទួលស្គាល់​ថា​ពួកគេ​ទាំងពីរ​ពិតជា​បាន​លែងលះ​គ្នា​ពិតមែន​ ​និង​ ​បាន​រស់នៅ​ផ្សេងគ្នា​រយ:ពេល៣ឆ្នាំ​មក​ហើយ​ស្រប​ពេល​ដែល​ ​Vanness​ ​ពុំ​មានការ​បកស្រាយ​អ្វី​ទាំងអស់​៕​

 
​អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម