Connect with us

គ​ណ​បក្ស​ភឿ​ថៃ​ ​បាន​ប្រកាស​ថា​ ​ខ្លួន​ជា​អ្នកទទួល​បាន​ជោគជ័យ​

ប្រទេស​ថៃ​ ​៖​ ​គ​ណ​បក្ស​ភឿ​ថៃ​ ​បាន​ប្រកាស​ថា​ ​ខ្លួន​ជា​អ្នកទទួល​បាន​ជោគជ័យ​ ​ដោយ​ទទួល​បាន​អាសនៈ​ច្រើនជាង​គេ​នៅក្នុង​សភា​ ​ខណៈ​ដែល​គណ​កម្មការ​រៀបចំ​ការបោះឆ្នោត​ជាតិ​ថៃ​ ​ធ្វើ​ការ​ពន្យា​ពេល​ជាថ្មី​ ​ក្នុង​ការប្រកាស​លទ្ធផល​បោះឆ្នោត​បឋម​ ​នេះ​បើ​យោង​តាម​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​ ​។​ ​​រហូត​មកទល់​រសៀល​ថ្ងៃច័ន្ទ​ ​ទី​ ​២៥​ ​ខែមីនា​នេះ​ ​គណ​កម្មការ​បោះឆ្នោត​ជាតិ​ថៃ​ ​នៅតែ​មិនទាន់​ប្រកាស​ពី​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃម្សិលមិញ​ ​ដោយធ្វើ​ការ​ពន្យា​ជាថ្មី​ ​និង​គ្រោង​ទៅ​ធ្វើការ​ប្រកាស​នៅ​ថ្ងៃសុក្រ​ ​វិញ​ ​។​ ​


​បើ​តាម​លទ្ធផល​ក្រៅផ្លូវការ​នៃ​ការរាប់​សន្លឹកឆ្នោត​ដែល​បាន​ចុះផ្សាយ​លើ​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​ ​បង្ហាញថា​ ​គណបក្ស​ ​Pheu​ ​Thai​ ​ឈរ​លេខរៀង​ទី១​ ​ដោយ​ទទួល​បាន​ ​១៣៥អាសនៈ​ ​ខណៈ​ដែល​គណបក្ស​ ​ផា​ឡាង​ ​ប្រា​ឆា​រ៉ា​ត​ ​(​PPRP​)​ ​ឈរ​នៅ​លេខរៀង​ទីពីរ​ជាមួយ​ ​១១៧អាសនៈ​ ​និង​តាម​ពីក្រោយ​ដោយ​គណបក្ស​អនាគត​ទៅមុខ​ ​(​Future​ ​Forward​ ​Party​)​ ​ដែល​ទទួល​បាន​ ​៨០អាសនៈ​,​ ​គណបក្ស​ប្រជាធិបតេយ្យ​ ​(​Democratic​ ​Party​)​ ​ទទួល​បាន​ ​៥៣អាសនៈ​ ​និង​គណបក្ស​ភូមិ​ចៃ​ថៃ​ ​(​Bhumjaithai​)​ ​ទទួល​បាន​ ​៥១អាសនៈ​ ​។​

​សូម​បញ្ជាក់​ថា​ ​ប្រជាជន​ថៃ​ ​បាន​ទៅកាន់​សាលារៀន​ ​វត្តអារាម​ ​និង​ការិយាល័យ​រដ្ឋាភិបាល​នានា​ ​ដើម្បី​បោះឆ្នោត​ ​កាលពី​ថ្ងៃអាទិត្យ​ ​ដែល​ជា​ការបោះឆ្នោត​ទូទៅ​លើកដំបូង​ ​ចាប់តាំងពី​រដ្ឋប្រហារ​នៅក្នុង​ឆ្នាំ​ ​២០១៤​ ​៕​


  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម