Connect with us

ស្ងាត់​ៗ​ ​អ្នកនាង​ ​សុគន្ធ​ ​នី​សា​ ​លួច​បើកហាង​កាហ្វេ​មួយ​កន្លែងនៅ​ក្រុងភ្នំពេញ​

ភ្នំពេញ​៖​ ​ក្នុង​ដើមឆ្នាំ​ ​២០១៩​ ​នេះ​អ្នកនាង​ ​សុគន្ធ​ ​នី​សា​ ​ហាក់ដូចជា​មាន​រាសី​កាន់តែ​ខ្លាំង​ក្នុង​វិស័យ​សិល្បៈ​ ​ព្រោះ​គាត់​ ​ទទួល​បានការ​គាំទ្រ​ជាច្រើន​ពីសំណាក់​ទស្សនិកជន​ ​ដែល​ចូលចិត្ត​ស្តាប់​សម្លេង​របស់​គាត់​។​ ​ក្នុង​ខែមីនា​នេះ​ ​អ្នកនាង​ ​សុគន្ធ​ ​សុ​គុន្​ធនី​សា​ ​បាន​បើក​សម្ពោធ​ហាង​កាហ្វេ​មួយ​កន្លែងនៅ​ទីក្រុង​ភ្នំពេញ​ ​មានឈ្មោះ​ថា​ ​«​៦អាកា​ហ្វេ​»​ ​នៅ​ខណ្ឌ​សែនសុខ​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​រូប​គាត់​បាន​បញ្ចុះតម្លៃ​ដល់​បងប្អូន​ដែល​មក​ពិសារ​នៅ​ហាង​កាហ្វេ​របស់​គាត់​ផង​ដែរ​។​

​អ្នកនាង​ ​សុគន្ធ​ ​នី​សា​ ​ជាតា​រា​ចម្រៀង​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ ​សម្លេង​ផ្អែម​ ​ទាំង​ការ​តុបតែង​ខ្លួន​របស់​គាត់​គឺ​ពិតជា​ស្រស់​ស្អាត​ ​ហើយ​ថ្មី​ៗ​នេះ​អ្នកនាង​បាន​ចេញ​បទ​ចម្រៀង​ថ្មី​ៗ​ ​ជាមួយ​លោក​ព្រាប​ ​សុ​វត្តិ​ទើប​ធ្វើ​ឱ្យ​មួយ​រយៈ​នេះ​ ​អ្នកនាង​ ​សុគន្ធ​ ​នី​សា​ ​មាន​យីអ៊ុន​ ​និង​ទទួល​បាន​គាំទ្រ​ជាច្រើន​មិនចាញ់​តា​រា​ផ្សេង​ៗ​ឡើយ​៕​


​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម