កញ្ញា មាន សូនីតា ក្លាយជាចុងភៅសម្រាប់ «បុណ្យភូមិ» ឆ្នាំនេះ
ភ្នំពេញ៖ សម្រាប់ថ្ងៃបុណ្យភូមិខាងមុខនេះទស្សនិកជននឹងបានជួបកញ្ញា មាន សូនីតា ហើយ បានភ្លក់ម្ហូបដែលជាស្នាដៃរបស់កញ្ញាផ្ទាល់។ នៅសល់តែ១០ថ្ងៃទៀត បុណ្យភូមិនឹងចាប់ផ្តើមហើយក៏មាននូវការប្រគុំតន្រ្តី របាំប្រពៃណី និងមានការដាក់តាំងពិព័រណ៍នូវផលិតផលរបស់ខ្មែរជាច្រើនផងដែរ។
ប៉ុន្តែសម្រាប់ថ្ងៃបុណ្យភូមិឆ្នាំនេះវិញ កញ្ញា មាន សូនីតា នឹងចូលរួមធ្វើនំបញ្ចុះ សម្លខ្មែរ សម្លការី ដើម្បីលក់ជូនបងប្អូនដែលបានមកចូលរួមកម្សាន្ត។ ហើយថវិកាដែលបានមកពីការលក់នំបញ្ចុកនេះនឹងផ្តល់ជូនដល់កុមារកំព្រាផងដែរ។
ពិតជាពិសេសណាស់ សកម្មភាពទាំងនេះបានឆ្លុះបញ្ជាំងគំរូដ៏ល្អរបស់សិល្បការិនី។ បើទស្សនិកជន ចង់ភ្លក់ពីរសជាតិនំបញ្ចុករបស់ កញ្ញា មាន សូនីតា ដែលជាតារាសម្តែងមួយរូប មានចិត្តទូលាយ ហើយត្រូវអ្នកផងដាក់ងារថាជារាជនីក្រមាផងនោះ ជាពិសេសលោកអ្នកអាចចូលរួមជួយឧបត្ថម្ភថវិកាដល់កុមារកំព្រាផងនោះ។
កម្មវិធី «បុណ្យភូមិ» ឆ្នាំនេះនឹងប្រព្រឹត្តទៅនៅវត្តព្រះធាតុ ផ្លូវជាតិលេខ២ ហួសរង្វង់មូលគួរស្រូវ ខាងស្តាំដៃ ថ្ងៃទី៥-៦-៧ ខែមេសា។ ចូលរួមទស្សនាសិល្បៈបុរាណខ្មែរ និង ទិញផលិតផលខ្មែរទាំងអស់គ្នាឱ្យបានច្រើនកុះករ៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍