ភាពយន្តខ្នាតធំខ្មែរជាច្រើនកំពុងទទួលការចរចារទិញបន្ទាប់ពីពិព័រណ៍ FilmArt
សមាគមភាពយន្តកម្ពុជា បានសហការជាមួយផលិតកម្មចំនួន៣ ដែលបានដឹកនាំធ្វើការតាំងពិព័រណ៍ភាពយន្តខ្មែរ និង ប្រទេសកម្ពុជានៅទីក្រុងហុងកុងចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៩នៅក្នុងកម្មវិធី Filmart (Hong Kong International Film & TV Market)។
ក្នុងកម្មវិធីសមាគមភាពយន្តកម្ពុជារួមជាមួយផលិតកម្មមាតុចក្រហ្វីលម៍ ផលិតកម្មកងចក្រភិចឈ័រ និង ផលិតកម្មខ្មែរមេគង្គបានដាក់បង្ហាញ Poster ក៏ដូចជា វីដូអូខ្លីដើម្បីផ្សព្វផ្សាយរឿងរបស់ផលិតកម្ម ខ្លួន។
ជាពិសេសសមាគមភាពយន្តកម្ពុជាបានផ្សព្វផ្សាយពីព្រះរាជាណាចក្រកម្ពុជាដែលជាទឹកដីអំណោយផលក្នុងការផលិតភាពយន្ត ក្រោមការចង្អុលបង្ហាញពីរាជរដ្ឋាភិបាលដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយសិល្បៈដែលបានផ្តល់ឱកាសដ៏ល្អជាច្រើដល់ផលិតកម្មក្នុងស្រុក និងបរទេសដើម្បីផលិតភាពយន្តនៅប្រទេសកម្ពុជា។
ជាលទ្ធផលសម្រាប់រយៈពេល៣ថ្ងៃនៃកម្មវិធីពិព័រណ៍ខ្នាតអន្តរជាតិនៅទីក្រុងហុងកុង ទាំងសមាគម និងផលិតកម្មសុទ្ធសឹងតែបានទទួលផ្លែផ្កាយ៉ាងត្រចះត្រចង់សម្រាប់ប្រទេសជាតិលើសពីឆ្នាំមុនទៅទៀត ដែលមានដូចជា៖ ការផ្សព្វផ្សាយទឹកដីអង្គរដ៏ប្រសិទ្ធដល់ប្រទេសជាច្រើនសម្រាប់ការផលិតភាពយន្ត។ ឱកាសបញ្ចាំងភាពយន្តរឿង «ទារុណកម្មខ្មោច» ជាលក្ខណៈអន្តរជាតិនៅសាលមហោស្រពទីក្រុង ហុងកុង ហើយថែម ទាំងទទួលបានការចុះព័ត៌មានពីវិភាគភាពយន្ត Hollywood Reporter ថែមទៀតផង ។
ពិសេសឆ្នាំនេះគឺយើងមានក្រុមហ៊ុនធំៗ៣ចាប់អារម្មណ៍ពីភាពយន្តខ្មែរយើង ក្នុងនោះដែរផលិតកម្មកងចក្រ រឿង The Prey គឺទទួលបានក៏ចរចាតម្លៃទិញលក់រួចជាស្រេច ចំណែករឿង ចងពៀរ របស់ផលិតកម្មខ្យល់ ក៏ទទួលបានការចរចាតម្លៃទិញលក់រួចជាស្រេចដូចគ្នា ហើយចំពោះផលិតកម្មខ្មែរមេគង្គ និងផលិតកម្មមាតុចក្រហ្វីលម៍ ក៏ទទួលបានការចរចាយ៉ាងច្រើន ពីការចចារតម្លៃទិញលក់រឿងដូចគ្នា តែកំពុងសិក្សាតម្លៃគ្នា ដោយប្រគល់ទៅអោយភ្នាក់ងារលក់ DancingRains ជាអ្នកចរចា ហើយអ្វីដែលគួរអោយកត់សម្គាល់នាឆ្នាំនេះគឺសមាគមភាពយន្តបានទទួលបានកិច្ចអញ្ជើញដើម្បីចូលរួមពិព័រណ៍នៅប្រទេសជប៉ុន ប្រទេសកូរ៉េ និងប្រទេសឥណ្ឌា៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៣ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍