រថយន្ត Peugeot ម៉ូដែល SUV 2008 រូបរាងស័ក្តិសមសំរាប់យុវវ័យសម័យថ្មី
ភ្នំពេញ ៖ រថយន្ត Peugeot ម៉ូដែលថ្មី SUV 2008 ដែលជារថយន្តដ៏ពេញនិយមនៅប្រទេសបារាំង ពេលនេះ បង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានរំពឹងថា នឹងទទួលបានការពេញនិយមពីយុវវ័យសម័យថ្មី ។ SUV 2008 មានរូបរាងតូចច្រឡឹង ស្រស់ស្អាត និង ងាយស្រួលក្នុងការបើកបរលើដងផ្លូវ ជាពិសេសសំរាប់ការធ្វើដំណើរក្នុងទីក្រុង ។ ជាមួយប្រភេទម៉ាស៊ីនសាំង ៣ ស៊ីឡាំង TourboCharged រថយន្តនេះ ប្រើប្រាស់ប្រេងសាំងប្រហាក់ប្រហែល ៥.៥ លីត្រ ក្នុង ១០០គីឡូម៉ែត្រ ។ កម្រិតស៊ីសាំងតិចក៏ពិតមែន ប៉ុន្តែនៅរក្សាបានកម្លាំង និងល្បឿនបើកបរយ៉ាងរលូន ជាមួយប្រភេទចង្កឹះលេខអូតូ ៦លេខ កម្លាំងរត់ ១១០ hp និងល្បឿនរត់កំពូលដល់ ១៩០គីឡូម៉ែត្រ ក្នុងមួយម៉ោង។
អ្វីដែលពិសេសសម្រាប់ SUV 2008 នេះ គឺត្រូវបានរចនាឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃអ្នកបើកបរដែលជាយុវវ័យសម័យថ្មី ជាអ្នកផ្តល់តម្លៃលើផាសុកភាពបើកបរ និងប្រណិតភាពខាងក្នុងរថយន្តផ្ទាល់តែម្តង ។
SUV 2008 បំពាក់មកជាមួយបច្ចេកវិទ្យា Peugeot i-Cockpit ដែលមានតែមួយគត់សម្រាប់រថយន្ត Peugeot ។ i-Cockpit នេះ មានអេក្រង់ប្រភេទ Head Up LCD Display និងអេក្រង់ប្រភេទ Touch-Screen ទំហំ ៧ អ៊ីញ ងាយស្រួលបញ្ជាដោយប្រើម្រាមដៃ ក្នុងការកំណត់មុខងារជាច្រើនបែប ។ បច្ចេកវិទ្យាទំនាក់ទំនងកាន់តែសម្បូរបែប ដោយអ្នកបើកបរអាចភ្ជាប់ទូរស័ព្ទដៃទំនើប ដើម្បីប្រើប្រាស់មុខងារ Mirror Screen សម្រាប់ Apple CarPlay និង Android Auto រួមទាំង Mirror Link® ផងដែរ ។
រថយន្តនេះ ត្រូវបានគិតគូរពីសុវត្ថិភាពជាចម្បង ដោយភ្ជាប់មកជាមួយនូវពោងសុវត្ថិភាពចំនួន ៦, ប្រព័ន្ធហ្វ្រាំង ABS, ប្រព័ន្ធហ្វ្រាំងអេឡិត្រូនិច EBD, ប្រព័ន្ធហ្វ្រាំងអាសន្ន EBA, ជំនួយការចតឡាន Park Assist និងប្រព័ន្ធបើកបរលើប្រភេទផ្លូវផ្សេងៗគ្នា ។ គួរបញ្ជាក់ផងដែរថា SUV 2008 នេះត្រូវបានផលិតឡើងសរុបចំនួន ១ លាន ២សែន គ្រឿង ហើយទទួលបានការគាំទ្រជុំវិញពិភពលោក និងបានជាប់ចំណាត់ថ្នាក់កំពូល ទី៣ ក្នុងប្រភេទ B-SUV នៅ ៣០ប្រទេស ក្នុងតំបន់អឺរ៉ុប ។
តាមប្រសាសន៏របស់លោក Samuel EAK នាយកគ្រប់គ្រង Peugeot ប្រចាំប្រទេសកម្ពុជា បានអោយដឹងថា SUV 2008 ស័ក្តិសមបំផុតសម្រាប់អ្នកប្រើប្រាស់ជាយុវវ័យ ដែលផ្អែកតាមតម្រូវការកើនឡើងនូវរថយន្តដែលមានតំលៃសមរម្យ និងគុណភាពល្អប្រណិត ហើយអាចបំពេញតម្រូវការបាន ទាំងការបើកបរ ក៏ដូចជាផ្តល់នូវផាសុកភាពដល់អ្នកប្រើប្រាស់ បូករួមទាំងការសន្សំសំចៃ នៃការចំណាយផ្សេងៗផងដែរ ។ រៀងរាល់ពេលដែលអតិថិជនទិញ និងប្រើប្រាស់រថយន្តម៉ាក Peugeot នោះ គាត់នឹងក្លាយទៅជាម្ចាស់រថយន្តនៃភាពលេចធ្លោ ទំនើប និង ជំនឿទុកចិត្ត ជាមួយសេវាកម្មជួសជុលដែលក្រុមហ៊ុនបានផ្តល់ជូន ។
ដើម្បីអោយដឹងកាន់តែច្បាស់អំពីរថយន្ត SUV 2008 ក៏ដូចជា ម៉ូដែលផ្សេងទៀត អតិថិជន អាចអញ្ជើញមកទស្សនារថយន្តផ្ទាល់ នៅក្នុងទីតាំង Showroom សាខាផ្សារទំនើបអ៊ីអន ១ ជាន់ទី ១ ដែលបើកទទួលជារៀងរាល់ថ្ងៃ ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១០យប់ ។
សម្រាប់ពត៌មានបន្ថែម សូមទូរស័ព្ទទៅកាន់លេខ 076 (PEUGEOT) 738 4368 និង តាមដានទំព័រហ្វេសបុក facebook.com/PEUGEOTCambodia៕
- អត្ថបទទាក់ទង :
- Featured
- SUV 2008

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍