Connect with us

សម្តេច​តេជោ​ ​ផ្តួចផ្តើម​រៀបចំ​ដាក់ឲ្យ​អនុវត្ត​រដ្ឋាភិបាល​ឌីជីថល​ ​ដើម្បី​ឆ្ពោះទៅ​សេដ្ឋកិច្ច​ឌីជីថល​

ភ្នំពេញ​ ​៖​ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​នៅ​ថ្ងៃទី២៦​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​លើក​ទី១៣​ ​ក្រោម​ប្រធានបទ​ ​«​ការ​ប្រែក្លាយ​ផ្នែក​ឌីជីថល​ ​ឆ្ពោះទៅ​កាន់​ឧស្សាហកម្ម​ ​៤.០​»​ ​ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​បណ្តុះបណ្តាល​ ​និង​ស្រាវជ្រាវ​ ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDRI​)​ ​និង​ ​ក្រុមហ៊ុន​ ​ជី​ហ្គៀ​ ​(​G​ ​Gear​)​ ​។​



​មុននឹង​ចាប់ផ្តើម​កម្មវិធី​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​ត្រូវ​បាន​ទទួលការ​ស្វាគមន៍​ដោយ​មនុស្សយន្ត​ឈ្មោះ​ ​សូ​ភា​ ​(​Sophia​ ​Robot​)​ ​ដែល​និយាយ​ជា​ភា​សារ​អង់គ្លេស​។​ ​មនុស្សយន្ត​ ​Sophia​ ​គឺ​ត្រូវ​បាន​នាំមក​ដោយ​ ​កម្មវិធី​អភិវឌ្ឍ​អង្គការសហប្រជាជាតិ​ ​(​UNDP​)​ដើម្បី​យក​មក​បង្ហាញ​អំពី​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល​។​
​សម្តេច​តេជោ​ ​បាន​ថ្លែងអំណរគុណ​ចំពោះ​កម្មវិធី​អភិវឌ្ឍ​អង្គការសហប្រជាជាតិ​ ​(​UNDP​)​ ​ដែល​បាន​នាំ​បញ្ញា​សិប្ប​និមិត្ត​ ​កញ្ញា​ ​រ៉ូបូ​ ​សូ​ភា​ ​(​Robot​ ​Sophia​)​ ​មក​ចូលរួម​ក្នុង​សន្និសីទ​នេះ​ ​ដើម្បី​បង្ហាញ​អំពី​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល​។​

​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ថា​ ​តាមរយៈ​ការ​ស្វាគមន៍​ដ៏​កក់ក្តៅ​ជាមួយនឹង​សារ​ដ៏​ច្បាស់លាស់​របស់​បញ្ញា​សិប្ប​និមិត្ត​ ​(​Robot​ ​Sophia​)​ ​គឺជា​ការ​បង្ហាញ​ពី​ ​«​ការ​ប្រែក្លាយ​ផ្នែក​ឌីជីថល​ឆ្ពោះទៅ​កាន់​ឧស្សាហកម្ម​ ​៤.០​»​ ​និង​ ​«​កិច្ច​សហប្រតិបត្តិ​ការ​ភាពជា​ដៃគូ​ជិតស្និទ្ធ​ក្នុង​ការ​ប្រែក្លាយ​ឌីជីថល​នៅ​កម្ពុជា​»​ ​គឺជា​សក្ខីភាព​បញ្ជាក់​ច្បាស់​អំពី​វឌ្ឍនភាព​នៃ​បច្ចេកវិទ្យា​ឌីជីថល​ ​ដែល​បាន​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​សំ​ខាន់​ៗ​ដូចជា​៖​
​ទី១​)​បច្ចេកវិទ្យា​ឌីជីថល​ ​អាច​ជួយ​ជំរុញ​កំណើន​ ​និង​ប្រសិទ្ធភាព​។​ ​បច្ចេកវិទ្យា​ឌីជីថល​ ​រួមមាន​ ​ទូរស័ព្ទ​វៃ​ឆ្ល​ត​ ​(​smart​ ​phone​)​ ​បច្ចេក​វិទ្យា​ក្លោដ​ ​(​cloud​ ​computing​)​ ​បច្ចេកវិទ្យា​ប្រើ​រូ​បូ​ ​(​robotics​)​ ​បច្ចេកវិទ្យា​ប្លុក​ឆេន​ ​(​block​ ​chain​)​ ​និង​ ​អ៊ិ​ន​ធើ​ណិ​ត​នៃ​បរិក្ខារ​ ​(​internet​ ​of​ ​things​)​ ​ជាដើម​ ​ដែល​បាន​កំពុង​ផ្តល់​លទ្ធភាព​ខ្ពស់​ក្នុង​ការ​បង្កើន​ការ​តភ្ជាប់​រវាង​មនុស្ស​ ​និង​មនុស្ស​ ​បង្កើត​ឡើង​នូវ​ធុរ​កិ​ច្ច​ថ្មី​ៗ​ ​ជាមួយនឹង​គំ​និ​ត​ថ្មី​ៗ​ ​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ ​កាត់បន្ថយ​របាំង​ចូល​ទីផ្សារ​ ​បង្កើត​ឱកាស​សម្រាប់​សកម្មភាព​ច្នៃ​ប្រឌិត​ថ្មី​ៗ​ ​និង​បង្កើត​សកម្មភាព​សហគ្រិន​។​​ទី២​)​បច្ចេកវិទ្យា​ឌីជីថល​ ​អាច​ជួយ​រដ្ឋាភិបាល​បង្កើន​សមត្ថភាព​វិស័យ​សាធារណៈ​បាន​ល្អ​ប្រសើរ​ ​ជួយ​បង្កើន​គណនេយ្យ​ភាព​ ​និង​តម្លាភាព​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​នៅ​តាម​មូលដ្ឋាន​ ​ជួយ​ឲ្យ​អាជ្ញាធរ​នៅ​គ្រប់​កម្រិត​អាច​ផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ​បាន​កាន់តែ​ច្រើន​ថែមទៀត​។​ ​ទន្ទឹម​នេះ​ ​បច្ចេកវិទ្យា​ឌីជីថល​ ​អាច​ជួយ​ពង្រឹង​កិច្ចសហការ​ ​ភាពជា​ដៃគូ​ ​និង​នវានុវត្តន៍​រវាង​ក្រសួង​ ​និង​ផ្ទៃក្នុង​ក្រសួង​ ​ព្រម​ទាំ​ស្ថាប័ន​ពាក់ព័ន្ធ​ទូទាំង​ប្រទេស​។​

​ទន្ទឹម​នឹង​ផល​វិជ្ជមាន​នេះ​ ​សម្តេច​តេជោ​ ​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ​បច្ចេកវិទ្យា​ឌីជីថល​ ​ក៏បាន​ផ្តល់​នូវ​គុណ​វិប​ត្តិ​ផ្សេង​ៗ​ផង​ដែរ​ ​ដូចជា​៖​ ​
​១​)​ ​មនុស្សយន្ត​ ​(​Robot​)​ ​បាន​និង​កំពុង​ជំនួស​កម្លាំង​ពលកម្ម​មនុស្ស​ ​ដែល​នឹង​ធ្វើឲ្យ​មនុស្ស​បាត់បង់​ការងារ​។​ ​
​២​)​ទាមទារ​កម្រិត​ជំនាញ​ខ្ពស់​ ​ដើម្បីឲ្យ​ស្រប​ទៅ​នឹង​ការ​រីកចម្រើន​បច្ចេកវិទ្យា​ ​និង​ព័ត៌មាន​វិទ្យា​។​ ​
​៣​)​ ​វិសមភាព​នៃ​ការ​ទទួលផល​ប្រយោជន៍​ ​ដោយសារ​ភាព​មិន​ស្មើគ្នា​នៃ​ឱកាស​ទទួល​បាន​នូវ​ចំណេះដឹង​ ​និង​បច្ចេកវិទ្យា​។​ ​
​៤​)​ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​ឌីជីថល​ ​នឹង​បង្កើន​ភាព​ងាយ​រងគ្រោះ​ ​ដែល​បណ្តាល​មក​ពី​ឧក្រិដ្ឋ​កម្ម​ ​ឬ​ ​បទល្មើស​ពាក់ព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខជាតិ​ ​និង​សុវត្ថិភាព​សង្គម​។



​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​មាន​ប្រសា​ន៍​ថា​ ​នៅដើម​ឆ្នាំ២០១៩​ ​កន្លងទៅ​នេះ​ ​សម្តេច​បាន​ផ្តល់​ការណែនាំ​ដល់​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច​ ​និង​ ​ហិរញ្ញវត្ថុ​ ​ឱ្យ​បង្កើត​ក្រុមការងារ​រៀបចំ​ក្របខណ្ឌ​គោល​សេដ្ឋកិច្ច​ឌីជីថល​ ​ក្នុង​គោលបំណង​ចាប់​យក​កាលានុវត្ត​ភាព​ពី​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ដោយ​ផ្តោត​លើ​ទិដ្ឋ​ភាព​ធំៗ៣គឺ​៖​
​១​)​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​វិស័យ​ឌីជីថល​ ​និង​ ​ការរៀបចំ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​អេឡិចត្រូនិក​ ​(​e​-​payment​)​ ​និង​ប្រព័ន្ធ​ឡូ​ជី​ស្ទិ​ក​។​ ​
​២​)​ ​ការបង្កើត​ថ្នាល​ឌីជីថល​ ​(​platform​)​ ​និង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធុរកិច្ច​ឌីជីថល​ ​(​ecosystem​)​ ​និង​ ​
​៣​)​ការ​លើកកម្ពស់​ឌីជីថល​លូ​បនី​យក​ម្ម​-​រដ្ឋាភិបាល​ ​សហគ្រិនភាព​ ​អក្ខរកម្ម​ឌីជីថល​ ​និង​ទិន្នន័យ​បើក​ចំហរ​ ​(​Open​ ​data​)​។



​ដើម្បី​ឱ្យ​បដិវត្ត​ឧស្សាហកម្ម​ទី៤​ ​ដែល​ជា​ចរន្ត​នៃ​ការ​រីក​លូតលាស់​ផ្នែក​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​ផ្តល់​នូវ​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​នោះ​។​ ​ទន្ទឹម​នឹង​នេះ​ដែរ​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​បាន​ផ្តល់​នូវ​គំនិត​ផ្តួចផ្តើម​ ​និង​ការងារ​អាទិភាព​មួយចំនួន​ដូច​ខាងក្រោម​៖​

​១​)​ ​ការរៀបចំ​ ​និង​ដាក់​ឱ្យ​អនុវត្ត​រដ្ឋាភិបាល​ឌីជីថល​ ​(​Digital​ ​Government​)​ ​មួយ​ឱ្យ​បាន​ពេញលេញ​ ​និង​គ្រប់ជ្រុងជ្រោយ​ ​៖​ ​នេះ​គឺជា​បុរេ​លក្ខខណ្ឌ​នៃ​ការ​កសាង​សេដ្ឋកិច្ច​ឌីជីថល​ ​ដែល​ម្ខាង​សំដៅលើ​ក​កម្ពស់​ប្រសិទ្ធភាព​នៃ​សេវា​សាធារណៈ​ប្រកបដោយ​គណនេយ្យ​ភាព​ ​និង​តម្លាភាព​ក្នុង​ការ​ផ្តល់​សេវា​នៅ​តាម​មូលដ្ឋាន​ ​និង​ម្ខាងទៀត​ដើរតួ​ជា​អ្នក​ជំរុញ​ ​(​Enabler​)​ ​តាមរយៈ​ការរៀបចំ​ ​និង​ដាក់​ឱ្យ​អនុវត្ត​ឧបករណ៍​ឌីជីថល​សំ​ខាន់​ៗ​ ​ដូចជា​អាស័យ​ដ្ឋាន​ឌីជីថល​ ​ហត្ថលេខា​ឌីជីថល​ ​អត្តសញ្ញាណ​ប័ណ្ណ​ឌីជីថល​ ​ដើម្បី​បង្កើត​ឱកាស​ឱ្យ​វិស័យ​ឯកជន​ ​និង​សហគ្រិន​មានលទ្ធភាព​ច្នៃប្រឌិត​នូវ​ធុរ​កិ​ច្ច​ថ្មី​ៗ​។​
​២​)​ការជំរុញ​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រឹះ​ ​៖​ ​ត្រូវ​បន្ត​ជំរុញ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ជា​ឆ្អឹងខ្នង​ ​ដូចជា​ខ្សែកាប​អុបទិក​,​ ​ខ្សែកាប​អុបទិក​បាតសមុទ្រ​,​ ​ការចែកចាយ​,​ ​និង​ការ​តភ្ជាប់​ដល់​ផ្ទះ​ ​និង​ទីតាំង​ធុរកិច្ច​ ​និង​មជ្ឈមណ្ឌល​ ​ទិន្នន័យ​ ​ដើម្បី​ធ្វើ​ឱ្យ​ប្រព័ន្ធ​ ​Internet​ ​មាន​ល្បឿន​លឿន​ ​តម្លៃ​សមរម្យ​ ​និង​ទៅដល់​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស​។​
​៣​)​ដើម្បី​ទាញ​យក​អត្ថ​ប្រយោជន៍​ពី​បដិវត្ត​ឧស្សាហកម្ម​ទី៤​ ​ឱ្យ​បាន​ជា​អតិបរមា​ ​៖​ ​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ ​គឺជា​កត្តាចាំបាច់​។​ ​ទន្ទឹម​នេះ​ ​រាជរដ្ឋាភិបាល​នឹង​បន្ត​លើកកម្ពស់​គុណភាព​នៃ​ការអប់រំ​ ​ជំរុញ​ការ​អប់​រំ​ផ្នែ​ ​ស្តេ​ម​ ​(​STEM​)​ ​ជំរុញ​ការ​បណ្តុះបណ្តាល​ជំនាញ​ ​និង​ការសិក្សា​ស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​។​

​៤​)​ការ​កសាង​ ​និង​ដាក់​អនុវត្ត​នូវ​គោលនយោបាយ​បទប្បញ្ញត្តិ​ច្បាប់​ ​និង​ស្តង់​ដា​ពាក់ព័ន្ធ​ ​៖​ ​សុវត្ថិភាព​ ​ឌីជីថល​ ​គឺជា​កត្តាចាំបាច់​ក្នុង​ការ​កសាង​ក្របខណ្ឌ​យុទ្ធសាស្ត្រ​រយៈពេល​វែង​។​ ​កម្ពុជា​នឹង​រៀបចំ​ក្របខណ្ឌ​គតិ​យុត្ត​ ​និង​បទប្បញ្ញត្តិ​សម្រាប់​ការគ្រប់គ្រង​សុវត្ថិភាព​ទិន្នន័យ​ ​(​Data​ ​Security​)​ ​និង​សិទ្ធិ​ឯកជន​នៃ​ទិន្នន័យ​ ​(​Data​ ​Privacy​)​ ​និង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត​ ​(​Cyber​ ​Security​)​ ​ការ​ការពារ​ ​និង​រក្សាទុក​ព័ត៌មាន​សម្ងាត់​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​ ​និង​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ​និង​បទប្បញ្ញត្តិ​ផ្សេងទៀត​ ​ដើម្បី​ការពារ​អ្នកប្រើ​ប្រាស់​។​
​៥​)​ការ​លើកកម្ពស់​ការរៀបចំ​ប្រព័ន្ធ​អេ​កូ​ឡូ​ហ្ស៊ី​ ​(​Ecology​)​៖​ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ធុរ​កិ​ច្ច​ថ្មី​ៗ​ក្នុង​វិស័យ​ឌីជីថល​ ​ដែល​ជា​ចំណុច​ចាប់ផ្តើម​ក្នុង​ការជំរុញ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​តាមរយៈ​ការរៀបចំ​គោលនយោបាយ​គ្រប់ជ្រុងជ្រោយ​មួយ​ជា​កញ្ចប់​ដោយ​គិត​គូ​ពី​បច្ចេកវិទ្យា​ ​ធនធាន​ហិរញ្ញវត្ថុ​ ​ការ​លើកទឹកចិត្ត​ ​ការ​បណ្តុះបណ្តាល​។​ល​។​ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ធុរ​កិ​ច្ច​ថ្មី​ៗ​ក្នុង​វិស័យ​ឌីជីថល​ ​តាមរយៈ​ការបង្កើត​មូលនិធិ​សហគ្រិនភាព​ ​ដែល​មាន​ថវិកា​ចំនួន៥លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ ​ដែល​នឹងអាច​ជួយ​ជា​ធនធាន​ហិរញ្ញវត្ថុ​ ​និង​ការ​ប្រឹក្សា​យោបល់​ដល់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​ជាពិសេស​ក្រុម​ហ៊ុន​តូច​ៗ​ ​ដែល​ទើប​បង្កើត​ឡើង​ ​។



​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​សង្ឃឹមថា​ ​សន្និសីទ​នេះ​ ​នឹង​ពិភាក្សា​យ៉ាង​ផុសផុល​អំពី​កាលានុវត្ត​ភាព​ ​បញ្ហា​ប្រឈម​នានា​ ​និង​វិធីសាស្ត្រ​សម្រាប់​ការ​ដោះស្រាយ​រួមគ្នា​ ​ដែល​កើត​ចេញពី​បដិវត្ត​ឧស្សាហកម្ម​ទី៤​ ​ក្នុងស្មារតី​រួមចំណែក​ជំរុញ​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ​និង​ទៅ​អនាគត​។​ សូម​បញ្ជាក់​ថា​ ​សន្និសីទ​នេះ​ ​មាន​ប្រធាន​បទ​តូច​ៗ​ជាច្រើន​ទៀត​ ​សំដៅ​បំផុស​ឲ្យ​មានការ​ផ្លាស់​ប្តូរ​មតិ​ត្រង់​ទៅត្រង់​មក​ ​ពី​វិធី​ចាប់​យក​ឱ​កា​សល្អៗ​នៃ​ការ​ប្រែក្លាយ​ផ្នែក​ឌីជីថល​ ​ដើម្បី​ជួយ​គាំទ្រ​ដល់​កំណើន​រយៈពេល​វែង​ ​និង​មា​គ៌ារ​អភិវឌ្ឍន៍​ ​និង​ការ​ផ្តល់​គំនិត​ពី​ការ​កសាង​គ្រឹះ​ដ៏​រឹងមាំ​មួយ​សម្រាប់​យុទ្ធសាស្ត្រ​ផ្នែក​ឌីជីថល​នៅ​កម្ពុជា​ ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម