Connect with us

រុស្សី​ ​សន្យា​ក្នុង​ការ​បន្ត​ជួយ​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា​ ​

​រុស្សី​ ​៖​ ​អគ្គ​មេបញ្ជាការ​កងទ័ពជើងគោក​សហព័ន្ធ​រុស្សី​ ​បាន​សន្យា​ក្នុង​ការ​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​ធនធានមនុស្ស​ ​នៃ​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា​ ​។​ ​
​ការសន្យា​នេះ​ ​បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​ប្រតិភូ​កងទ័ព​កម្ពុជា​ ​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​ ​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ ​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋ​ធា​នី​ម៉ូស្គូ​ ​នៃ​សហព័ន្ធ​រុស្សី​ ​។​ ​

​ក្នុង​ជំនួប​នា​ក្រសួងការពារជាតិ​រុស្សី​ ​នាយ​ឧត្តមសេនីយ៍​ ​OLEG​ ​SALYUKOV​ ​អគ្គ​មេបញ្ជាការ​កងទ័ពជើងគោក​ ​នៃ​កងទ័ព​សហព័ន្ធ​រុស្សី​ ​បាន​សម្តែង​ក្តី​សោមនស្ស​រីករាយ​ ​ដែល​បាន​ទទួលស្វាគមន៍​ចំពោះ​វត្តមាន​ឧត្តម​សេ​នីយ៏​ឯក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​និង​គណៈប្រតិភូ​កងទ័ពជើងគោក​កម្ពុជា​ ​មក​បំពេញ​ទស្សនកិច្ច​នៅ​ទី​ក្រុង​ម៉ូស្គូ​ ​។​
​លោក​អគ្គ​មេបញ្ជាការ​ ​បាន​លើកឡើង​ថា​ ​ដំណើរ​ទស្សនកិច្ច​នេះ​ ​នឹង​ជួយ​បន្ត​ពង្រឹង​ ​និង​ពង្រីក​ទំនាក់ទំនង​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​រវាង​កងទ័ព​ ​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ ​។​ ​ជាមួយ​នេះ​ ​កងទ័ពជើងគោក​សហព័ន្ធ​រុស្សី​ ​នឹង​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​កងយោធពល​ខេមរភូមិន្ទ​ ​។​

​ជា​ការ​ឆ្លើយតប​ ​ឧត្តមសេនីយ៍ឯក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​នាយ​ឧត្តមសេនីយ៍​ ​OLEG​ ​SALYUKOV​ ​អគ្គ​មេបញ្ជាការ​កងទ័ពជើងគោក​រុស្សី​ ​ដែល​បាន​ទទួលស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​កងទ័ពជើងគោក​កម្ពុជា​ ​។​
​លោក​ ​ឧត្តមសេនីយ៍ឯក​ ​បាន​បន្ត​ថា​ ​ដំណើរ​ទស្សនកិច្ច​នេះ​ ​គឺ​ដើម្បី​ពង្រឹង​ ​ពង្រីក​មិត្តភាព​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​នៃ​កងទ័ព​ប្រទេស​ទាំងពីរ​កម្ពុជា​-​រុស្សី​ ​។​ ​លោក​ ​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​ ​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​រុស្សី​ ​ដែល​បាន​គាំទ្រ​ ​និង​មាន​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​នៅក្នុង​ដំណើរការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ ​ជា​យូរណាស់​មក​ហើយ​។​
​នៅក្នុង​ឱកាស​នោះ​ ​មេបញ្ជាការ​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ​ ​ក៏បាន​ពិភាក្សា​ការងារ​ផ្ដោត​សំខាន់​លើ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​ ​។

​ ​
​ដោយឡែក​ ​ក្នុង​ថ្ងៃ​ដដែល​នោះ​ដែរ​ ​ឧត្តមសេនីយ៍ឯក​ហ៊ុន​ ​ម៉ា​ណែ​ត​ ​និង​ប្រតិភូ​ ​ក៏បាន​ទៅ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​ជូនចំពោះ​វីរជន​នៃ​សហ​ព័ន្ធ​រ៉ុស្ស៊ី​ ​នៅ​ទីលាន​ក្រហម​ផង​ដែរ​ ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម