Connect with us

តើ​អ្នក​គួរ​ធ្វើបែប​ណាខ្លះ​នៅពេល​ដាច់​ភ្លើង​ញឹកញាប់​ពេក​?​

  1. ឧបករណ៍​បំភ្លឺ​:​ ​ឧបករណ៍​ទាំងនេះ​មាន​ដូចជា​ពិល​សាក​ថ្ម​ ​អ្នក​គួរ​ទុក​វា​នៅកន្លែង​ដែល​ងាយ​រក​នៅពេល​ដែល​ផ្ទះ​របស់​អ្នក​ដាច់​ចរន្ត​អគ្គិសនី​។
  2. បំពេញ​ទឹក​ក្នុង​ធុង​ឱ្យ​បាន​ពេញ​:​ ​នេះ​គ្រាន់តែ​ជា​ការ​បម្រុងទុក​នៅពេល​ដែល​មិន​មាន​អគ្គិសនី​ជា​ញឹកញយ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ក៏​មិន​ដំណើរការ​ដែរ​។​ ​បើសិនជា​អ្នកធ្វើ​ដូចនេះ​អ្នក​អាច​ប្រើប្រាស់​ទឹក​បា​នភ្លាមៗ​ ​និង​ ​មាន​សុវត្ថិភាព​។​
  3. ​ឧបករណ៍​អគ្គិសនី​មួយចំនួន​អ្នក​គួរតែ​ដក​ឌុយ​ចេញ​:​ ​ដូចជា​កុំព្យូទ័រ​លើ​តុ​ ​កុំព្យូទ័រ​យួរដៃ​ ​ទូរ​ទឹកកក​ ​ទូរស័ព្ទ​ដៃ​ ​ឆ្នាំង​ដាំបាយ​ ​។​ល​។​ ​អ្វី​ដែល​ទាក់ទង​ទៅ​នឹង​គ្រឿង​អេឡិចត្រូនិក​អ្នក​គួរតែ​ដក​វា​ចេញ​ពី​ព្រី​ភ្លើង​ដើម្បី​ការពារ​កុំឱ្យ​ចរន្ត​ភ្លើង​បុក​ធ្វើ​ឱ្យ​ខូច​ឧបករណ៍​ ​ឬ​សម្ភារៈ​របស់​អ្នក​។​
  4. ​ចេញក្រៅ​និង​មើល​ជុំវិញ​ផ្ទះ​ ​៖​ ​ក្នុង​គោលបំណង​ឱ្យ​ប្រាកដ​ថា​តើ​អ្នកជិតខាង​របស់​អ្នក​ដាច់​ភ្លើង​ដែល​ឬទេ​។​
  5. សាក​ថ្ម​ទុក​ឧបករណ៍​ដែល​ចាំបាច់​៖​ ​ឧបករណ៍​ដែល​ប្រើប្រាស់​ចាំបាច់​ដូចជា​ទូរស័ព្ទ​ ​កង្ហា​សាក​ថ្ម​ ​គួរតែ​សាក​ទុក​ដើម្បី​ប្រើប្រាស់​នៅពេល​ដាច់​ភ្លើង​។​ ​អ្នក​អាច​នឹង​ត្រូវការ​ទំនាក់ទំនង​ទៅ​សាច់ញាតិ​ឬ​មិត្តភក្តិ​ ​ដូចនេះ​អ្នក​អាច​សាក​ថ្ម​បាន​នៅក្នុង​ឡាន​ ​ឬ​ ​Power​ ​bank​។
  6. ​ត្រូវ​ប្រាកដ​ថា​ទូទឹកកក​អ្នក​បាន​បិទ​ជិត​ល្អ​ព្រោះ​អាហារ​ដែល​នៅក្នុង​នោះ​អាច​រក្សា​បាន​រយ:ពេល៤ម៉ោង​នៅពេល​មិន​មាន​អគ្គិសនី​ ​និង​រយ:ពេល២៤ម៉ោង​សំរាប់​អាហារ​ក្លាស់​សេ​ឱ្យ​កក​។​
  7. តាមដាន​ទំព័រ​ហ្វេ​សបុ​ក​ផ្លូវការ​សំ​ខាន់​ៗ​របស់​ ​អគ្គីស​នី​កម្ពុជា​ ​និង​ ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​៖​ ​តាមរយៈ​ទំព័រ​ហ្វេ​សបុ​ក​ផ្លូវការ​របស់​ស្ថាប័ន​ទាំងពីរ​នេះ​ដើម្បី​ទទួល​បាន​ដំណឹង​ទាន់ពេល​វេលា​ ​ទាក់ទង​នឹង​ការ​ផ្តាច់​ចរន្ត​អគ្គីស​នី​ ​ឬ​ ​ប្រព័ន្ធ​ទឹក​ស្អាត​នៅក្នុង​តំបន់​របស់​អ្នក​។​ ​ទំព័រ​ហ្វេ​សបុ​ក​ផ្លូវការ​របស់​ស្ថាប័ន​ទាំងពីរ​នេះ​៖​ ​

 

​អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

    Loading...

    ពេញនិយម