ប្រយ័ត្នផង! ឧស្សាហ៍ឡើងឈាម អាចធ្វើឲ្យគាំងបេះដូង
ភ្នំពេញ ៖ ដូចដែលលោកអ្នកបានដឹងស្រាប់ហើយ សម្ពាធឈាមឡើងខ្ពស់ ជាកត្តាហានិភ័យជំងឺសសៃឈាមបេះដូង ហើយដូច “Hello គ្រូពេទ្យ” ធ្លាប់ប្រាប់អ៊ីចឹង អារឿងឡើងឈាម មិនសំដៅលើចាស់ ឬ ក្មេង អាចកើតឡើងគ្រប់ពេល បើធ្វេសប្រហែសរស់នៅគ្មានផាសុកភាពនោះ។ ករណីស្លាប់បណ្តាល ជំងឺសសៃឈាមបេះដូង រួមមាន ខ្សោយបេះដូង ដាច់សសៃឈាមខួរក្បាល និង គាំងបេះដូង ជាដើមនោះ ត្រូវគេរាយការណ៍ ភាគច្រើនកើតលើគ្នាយើងមានជំងឺលើសឈាម។
គាំងបេះដូង មានន័យថា ទាំង Systolic និង Diastolic hypertension សុទ្ធតែជាកត្តាប្រឈមគ្រោះថ្នាក់ខ្ពស់ ។ ករណីកើនសម្ពាធឈាមជាងមុន គឺបង្កើនហានិភ័យកាន់តែខ្លាំងឡើង បើទោះកត្តាបង្កគ្រោះថ្នាក់ចម្បង ដូចជា ជំងឺទឹកនោមផ្អែម ការជក់បារី និងកម្រិតកូលេស្តេរ៉ូលខ្ពស់ មិនមានក៏ដោយ ក៏កត្តាគ្រោះថ្នាក់បង្កដោយការឡើងសម្ពាធឈាមនៅតែមាន។
១- ជំងឺគាំងបេះដូងកើតឡើងដោយរបៀបណា?
គាំងបេះដូង គឺជាជំងឺដែលគំរាមកំហែងដល់ជីវិត កើតឡើងនៅពេលដែលចរន្តលំហូរឈាមទៅកាន់បេះដូង ត្រូវរាំងខ្ទប់។ បញ្ហានេះ កើតឡើងដោយសារការកកដុំខ្លាញ់ កូលេស្តេរ៉ូល និងសារធាតុផ្សេងៗទៀត បង្កើតជាដុំកកនៅក្នុងសរសៃឈាមអាក់ទែ ដែលមាននាទីនាំឈាមទៅចិញ្ចឹមបេះដូង ។ ការបង្អាក់ចរន្តឈាមហូរ អាចបណ្ដាលឲ្យខូចខាត ឬ បំផ្លាញផ្នែកខ្លះនៃសាច់ដុំបេះដូង ។ ជំងឺគាំងបេះដូង អាចបង្ហាញបាន តាមរយៈរោគសញ្ញាមួយចំនួន ហើយរោគសញ្ញាជួបច្រើនជាងគេ សម្ពាធក្នុងទ្រូង តឹង ឈឺ ឬ មួល មានអារម្មណ៍ឈឺក្នុងទ្រូង ឬដៃ ។ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាដែលមានជំងឺនេះ មានរោគសញ្ញាដូចគ្នា ឬ ធ្លាប់មានរោគសញ្ញាធ្ងន់ធ្ងរដូចគ្នានោះដែរ ។
២- លើសឈាម និងគាំងបេះដូង
ការឡើងសម្ពាធឈាមខ្ពស់ បង្កឡើងមកពីការកកស្ទះ ធ្វើឲ្យមានជញ្ជាំងរារាំងក្នុងសរសៃឈាម ។ យូរៗទៅ នឹងបំផ្លាញសសៃឈាមអាក់ទែរ ងាយនឹងបង្កើតជារនាំងរាំងស្ទះ ធ្វើឲ្យសរសៃឈាមរួមចង្អៀត ។ អាការៈប្រភេទនេះ ត្រូវបានគេស្គាល់ថា ជំងឺគ្រិនសរសៃឈាម (Artherosclerosis)។
កំណកឈាម នឹងប្រែក្លាយទៅជាទម្រង់ដូចសរសៃអាក់ទែ រឹងស្អិត។ ពេលសរសៃឈាមបេះដូងស្ទះដោយសារកំណករឹងស្អិត ឬ កំណកឈាម នាំឲ្យប៉ះពាល់ដល់ចរន្តឈាមហូរទៅសាច់ដុំបេះដូង បណ្តាលឲ្យខ្វះអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមផ្សេងទៀត ។ ជាលទ្ធផល ធ្វើឲ្យខូចខាត ឬស្លាប់ផ្នែកខ្លះនៃសាច់ដុំបេះដូង ដែលយើងហៅថា គាំងបេះដូង (Myocardial infarction) នេះឯង។ ក្រៅពីឈឺទ្រូង ឬដៃ មានអារម្មណ៍មិនស្រួល អាការៈគាំងបេះដូង អាចបង្ហាញការឈឺចាប់ ឬមិនស្រួលផ្នែកខ្នង កញ្ចឹងក ឬថ្គាមផងដែរ ។ ក្រៅពីនេះ មានអាការៈផ្សេងទៀត ដូចជា ចង្អោរ ដកដង្ហើមផុតៗ ឈឺពោះ ឬឈឺក្បាលមិនឈប់។
ករណីគាំងបេះដូងខ្លះ កើតឡើងភ្លាមៗ ប៉ុន្តែពេលខ្លះ អ្នកជំងឺជាច្រើន អាចនឹងទទួលសញ្ញា ឬរោគសញ្ញាជាមុន អាចច្រើនម៉ោង ច្រើនថ្ងៃ ឬច្រើនអាទិត្យក៏មាន។ សញ្ញាព្រមានបញ្ហាដំបូង អាចជាឈឺចុកទ្រូងខ្លាំងទៅៗ កើតឡើងដោយការធ្វើសកម្មភាព ហើយបាត់ទៅវិញក្រោយសម្រាកស្ងៀម។
ប្រសិនបើគ្នាយើង ឬមានអ្នកផ្ទៃធ្លាប់មានសញ្ញាព្រមានបញ្ហាដំបូងណាមួយ ប្រញាប់ទៅរកជំនួយសង្គ្រោះភ្លាមៗ ទោះបីជាមិនប្រាកដថា ជាអាការៈគាំងបេះដូងក៏ដោយ ៕
ប្រភព ៖ hellokrupet.com
- អត្ថបទទាក់ទង :
- សុខភាព

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍