ធ្លាប់ឆ្ងល់ទេថាហេតុអ្វីពេលខ្លះញ៉ាំតិចសោះក៏ធាត់ដែរ....?
ហេតុផល៨យ៉ាងដែលធ្វើឲ្យអ្នកធាត់គឺបណ្តាលមកពី៖
- ការគេងមិនគ្រប់គ្រាន់អាចធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើរការយឺត និងមិនមានកម្លាំងដើម្បីធ្វើលំហាត់ប្រាណ។
- បរិភោគអាហារច្រើនជ្រុលដែលជាហេតុធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការយឺត ដូចនេះអ្នកគួររើសយកប្រភេទអាហារដែលមានប្រូតេអ៊ីន ឬ បន្លែ ឬមួយអ្នកអាចជ្រើសរើសកន្លែងដែលមានបរិយាកាសល្អ។ ធ្វើដូចនេះអ្នកអាចបរិភោគអាហារយឺតៗបាន។
- មិនគួរចូលគេងភ្លាមៗនៅពេលដែលអ្នកទើបតែញ៉ាំអាហាររួចនោះទេ ព្រោះវាអាចធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកមានបញ្ហា អ្នកគួរតែញ៉ាំអាហារឱ្យបានមុនចូលគេងពីមួយម៉ោងកន្លះទៅពីរម៉ោង។ អ្នកគួរធ្វើសមាធិមុនចូលគេងដើម្បីអោយគេងលក់ស្រួល។
- ការញ៉ាំអាហារបំពង ពេលល្ងាចវាអាហារដែលធ្វើឱ្យអ្នកធាត់បានយ៉ាងងាយដោយសារវាមានជាតិកាឡូរីច្រើនដែលធ្វើឱ្យរាងកាយរបស់អ្នកមិនមានពេលសម្រាប់ដុតបំផ្លាញវា ដូចនេះវាអាចធ្វើឱ្យអ្នកងាយនឹងធាត់ហើយគេងមិនលក់។
- ការញ៉ាំអាហារដែលមានរសជាតិហិល និងអាហារដែលមានជាតិផ្អែមពេលល្ងាចដែលជាហេតុធ្វើឲ្យក្រពះរបស់អ្នកដំណើរការមិនល្អ និងគេងមិនស្កប់។
- ការចូលគេងយប់ជ្រៅជារៀងរាល់យប់ដែលវាមិនមែនជាការដំណើរការប្រក្រតីរបស់សរីរាង្គរបស់អ្នកឡើយ វានឹងធ្វើឱ្យអ្នកឡើងទំងន់កាន់តែខ្លាំង។
- កាហ្វេ និង គ្រឿងស្រវឹងក៏ជាគ្រឿងដែលផ្ទុកកាឡួរីខ្ពស់ផងដែរហើយវាអាចធ្វើឲ្យអ្នកពិបាកក្នុងការគេង ដូចនេះអ្នកគួរតែទទួលទានទឹកដោះគោជំនួសវិញទើបជាការប្រសើរ៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
ប្រភព៖ Bright Side

Loading...
- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍