Connect with us

មាន​ជំងឺ​ទឹកនោមផ្អែម​ ​ប្រយ័ត្ន​ប្រយែង​ស្បែក​បន្តិច​ទៅ​

​ភ្នំពេញ​ ​៖​ ​បើ​ទោះ​យើង​ខ្លួនឯង​ ​មាន​កម្លាំង​មាំមួន​ ​គ្មាន​ជំងឺ​ទឹកនោមផ្អែម​ ​ប៉ុន្តែ​គួរ​ដឹង​ខ្លះ​ៗ​ពី​ជំងឺរ៉ាំរ៉ៃ​មួយ​នេះ​ ​ដែល​អាច​ជួយ​យក​អា​សា​ប៉ា​ម៉ាក់​ ​អ៊ំ​ៗ​យើង​ ​ដែល​កំពុង​រស់​ជាមួយ​ទឹកនោមផ្អែម​ ​ដើម្បី​ជួយ​ឲ្យ​ពួកគាត់​មាន​សុខភាព​ល្អ​ ​រស់នៅ​ដោយ​សប្បាយចិត្ត​ ​។​ ​“​Hello​ ​គ្រូពេទ្យ​”​ ​នឹង​ប្រាប់​បញ្ហា​សុខភាព​ស្បែក​ ​ដែល​បង្កឡើង​ដោយ​ជំងឺ​ទឹកនោមផ្អែម​។​

  1. ​រមាស់​ស្បែក​៖ ​រមាស់​ស្បែក​ ​កើតឡើង​ដោយសារ​ខ្វះឈាម​ទៅ​ចិញ្ចឹម​ ​និង​បង្ក​ឲ្យ​ស្បែក​ស្ងួត​ ​ងាយ​បង្ក​រោគ​ផ្សិត​ ​ទាំងនេះ​ ​ក៏ដោយសារតែ​ជាតិ​ស្ករ​ខ្ពស់​ពេក​ ​ជា​ឧបសគ្គ​ទៅលើ​លំហូរ​ឈាម​រត់​ទៅ​ចិញ្ចឹម​សរីរាង្គ​ផ្សេង​ៗ​ ​។​
  2. ឆ្លង​រោគ​ដោយ​ពពួក​បាក់តេរី​៖ ដោយសារតែ​ការគ្រប់គ្រង​ជាតិ​ស្ករ​មិនបាន​ល្អ​ ​មេរោគ​ងាយ​នឹង​កកើត​ចំពោះ​គ្នាយើង​ ​ឬ​ ​ប៉ា​ម៉ាក់​ ​អ៊ំ​ៗ​ ​មាន​ជំងឺ​ទឹកនោមផ្អែម​ណាស់​ ​ដូចជា​ ​នៅ​ម្ដុំ​គល់​រោម​ ​និង​ក្រចក​ ​ដែល​ជា​កន្លែង​មេរោគ​ងាយ​បង្ក​រោគ​ជាងគេ​។​
  3. ឆ្លង​រោគ​ពពួក​ផ្សិត​៖ ​ពេល​ជាតិ​ស្ករ​ឡើង​ខ្ពស់​ពេក​ ​គឺ​អាច​បង្ក​ហានិភ័យ​ឆ្លង​រោគ​ដោយ​ផ្សិត​ ​ហៅថា​ ​កង់​ឌី​ដា​ ​រួម​នឹង​កើត​ស្រែង​ ​ដោយ​បែងចែក​ប្រភេទ​ទៅតាម​ទីកន្លែង​ករោ​គ​ ​ពិសេស​ស្រែង​នៅ​ជើង​ ​ដៃ​ ​លើ​ខ្លួន​ ​និង​នៅ​ម្ដុំ​ក្រលៀន​។​ ​ភាគច្រើន​ឃើញ​ ​ស្រែង​ជើង​ ​សម្បូរ​កើត​ចំពោះ​គ្នាយើង​ចូលចិត្ត​ដើរ​លុយទឹក​ ​ដោយ​ជើង​ទទេ​រ​ ​បង្ក​ឲ្យ​មាន​រមាស់​ ​ឡើងក្រហម​ជា​បន្ទះ​ៗ​ ​ហើយ​កាន់តែ​គួរឲ្យ​បារម្ភ​ ​បើ​យើង​មាន​បញ្ហា​លើ​ជើង​អំឡុង​ពេល​មាន​ជំងឺ​ ​អាច​នឹង​រីក​រាលដាល​រហូត​ក្លាយជា​ដំបៅក្លាយ​ ​ឈាន​ដល់​កាត់​ប្រអប់ជើង​ក៏​មាន​ ​។​ ​ហេតុនេះ​ ​គួរ​ការពារ​ជើង​យើង​ដោយ​ពាក់​ស្បែកជើង​ ​នៅពេល​ដើរកាត់​ទឹក​កខ្វក់​ ​ចំណែក​កម​កើត​លើ​ខ្លួន​ ​ក៏ដូចជា​ស្រែង​នៅ​ម្ដុំ​ក្រលៀន​ ​វា​មាន​សញ្ញា​ប្រហាក់​ប្រហែលគ្នា​ ​ទាស់​ត្រង់ថា​ ​អាច​មាន​ពណ៌​រាង​ផ្កាឈូក​ ​ឬ​ ​ធ្នោ​ត​បន្តិច​។​ ​ហើយ​ចំពោះ​តំបន់​ឡើង​ពងទឹក​វិញ​ ​អាច​បណ្ដាលឲ្យ​ស្បែក​ឡើង​រឹង​ទៀតផង​។​
  4. វិធី​ព្យាបាល​៖ ​បញ្ហា​ស្បែក​បង្ក​ដោយ​ជំងឺ​ទឹកនោមផ្អែម​ ​គឺ​អាច​ព្យាបាល​តាមរយៈ​លាប​ក្រែម​នៅ​តំបន់​រមាស់​ ​ដើម្បី​ប្រឆាំង​ការ​ករោ​គ​ពី​កន្លះ​ខែ​ទៅ​មួយ​ខែ​ ​ដោយ​លាប​ ​២​-​៣​ ​ដង​/​ថ្ងៃ​ ​ហើយ​ថ្នាំ​គ្រាប់​ ​ក៏អាច​ប្រើ​បាន​ដូចគ្នា​។​ ​មួយវិញទៀត​ ​គួរ​ចាំ​ថា​ ​ត្រូវឲ្យ​កន្លែង​មានការ​រមាស់​នោះ​ស្ងួត​ជានិច្ច​ ​៕​

ប្រភព ៖ hellokrupet.com

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com