បវរកញ្ញាកូរ៉េរាងស្អាតប៉ុណ្ណឹងហើយ នៅតែប្រជាជនកូរ៉េភាគច្រើនថាគាត់ធាត់ទៀត (មានវីដេអូ)
កូរ៉េខាងត្បូង៖ កញ្ញា «Kim Soo Min» គឺជាបវរកញ្ញាកូរ៉េដែលទើបតែគ្រងមកុដកាលពីពេលថ្មីៗនេះ ហើយកញ្ញានឹងក្លាយជាបវរកញ្ញាសម្រាប់តំណាងឱ្យប្រទេសកូរ៉េនៅលើឆាកអន្តរជាតិផងដែរ។ បន្ទាប់ពីគ្រងតំណែងជាបវកញ្ញាប្រចាំសាធារណរដ្ឋកូរ៉េមកហើយ កញ្ញា «Kim Soo Min» ត្រូវបានប្រជាជនកូរ៉េរិះគន់នាងយ៉ាងចាស់ដៃពីគីឡូរបស់នាង ដោយថានាងមានរាងធាត់ ម៉ាប់ និងលើសទម្ងន់ជាដើម។
ជាក់ស្តែងកញ្ញា «Kim Soo Min» មានកម្ពស់ ១៧៤ សង់ទីម៉ែត្រ ហើយមានទម្ងន់ត្រឹមតែ ៥៨ គីឡូក្រាមតែប៉ុណ្ណោះ។ នាងបានរិះគន់ស្តង់ដាសម្រស់របស់កូរ៉េថា ស្តង់ដាសម្រស់នៅក្នុងប្រទេសកូរ៉េធ្វើឱ្យមនុស្សស្រីជឿថា ស្រីដែលស្អាតគឺជានារីដែលមានទម្ងន់មិនលើសពី ៥០ គីឡូក្រាមនោះទេ ទោះបីជាស្រី្តនោះមានកម្ពស់ប៉ុនណាក៏ដោយ។ នាងក៏បានផ្ញើសារទៅកាន់ស្រ្តីដែលយកនាងជាគំរូថា នារីទាំងអស់គួរតែជឿជាក់ទៅលើសម្រស់ និងទម្ងន់របស់ខ្លួនឯង ដោយទទួលយកនូវរូបរាងរបស់ខ្លួនឯងផ្ទាល់។
សូមទស្សនាវីដេអូ៖
អត្ថបទ៖ ណារ៉ូត
- អត្ថបទទាក់ទង :
- Featured
- Kim Soo Min
- តារាកូរ៉េ
- ពត៌មានតារា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍