Connect with us

Ronaldo​ ​ថា​ ​លោក​ ​នឹង​មាំមួន​ឡើងវិញ​ ​មុន​ការប្រកួត​វគ្គ​ ​១​/​៤​ ​Champions​ ​League​

អ៊ីតាលី​៖​ ​កីឡាករ​ ​Cristiano​ ​Ronaldo​ ​មាន​ជំនឿ​ចិត្ត​ថា​ ​រូបលោក​ ​នឹង​មាន​ភាព​មាំមួន​ឡើងវិញ​ ​មុន​ការប្រកួត​វគ្គ​ ​១​/​៤​ ​នៃ​ក្របខ័ណ្ឌ​ ​Champions​ ​League​ ​ទល់នឹង​ក្រុម​ ​Ajax​។​

​ខ្សែប្រយុទ្ធ​រហស្សនាម​ ​CR7​ ​បាន​ប្ដូរ​ចេញពី​ទីលាន​នៅ​នាទី៣០​ ​ក្នុង​តង់​ទី១​ ​នៃ​វគ្គ​ជម្រុះ​ក្របខ័ណ្ឌ​ ​Euro​ ​2020​ ​ជាមួយ​ប្រទេស​ស៊ែប​ ​កាលពី​ថ្ងៃ​ចន្ទ​ ​ដោយមាន​របួស​សរសៃ​ពួ​។​ ​ហើយ​របួស​នេះ​ដែរ​ ​បង្ក​ការសង្ស័យ​ពី​ការ​បង្ហាញខ្លួន​សម្រាប់​ការប្រកួត​ជើង​ទីមួយ​ ​នៃ​ការប្រកួត​ ​Champions​ ​League​ ​ជាមួយនឹង​ ​Ajax​ ​នៅ​ថ្ងៃទី១០​ ​ខែមេសា​ ​។​ ​
​ខ្សែប្រយុទ្ធ​រូប​នេះ​ ​ក៏អាច​នឹង​ខកខាន​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​ ​Serie​ ​A​ ​ទល់នឹង​ក្លិប​ ​Empoli​,​ ​Cagliari​ ​និង​ ​Milan​ ​មុន​ពេល​ក្រុម​សេះបង្កង់​ហោះ​ទៅ​កាន់​ប្រទេស​ហូ​ឡង់​ ​។​


​ទោះជាយ៉ាងណា​ក៏ដោយ​ ​Ronaldo​ ​បាន​និយាយ​បន្ទាប់ពី​ការប្រកួត​ថា​៖​ ​“​ ​ខ្ញុំ​មិន​ព្រួយបារម្ភ​ពីរ​បួស​នេះ​ទេ​។​ ​ខ្ញុំ​ស្គាល់​ពី​រាងកាយ​ ​និង​សុខភាព​របស់ខ្ញុំ​ច្បាស់​ណាស់​ ​ហើយ​ខ្ញុំ​ជឿ​ថា​ ​នឹង​មិនដល់​រយៈពេល​ពីរ​សប្តាហ៍​ទៀត​ទេ​ ​ខ្ញុំ​នឹងជា​សះស្បើយ១០០​%​”​ ​៕​

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម