Sterling ទាមទារ UEFA ដាក់ពិន័យលើក្រុមម៉ុងតេណេហ្គ្រោ រឿងរើសអើងពូជសាសន៍
អង់គ្លេស៖ Raheem Sterling បានជំរុញឲ្យ UEFA ប្រកាន់យកគោលជំហរសមស្របប្រឆាំងនឹងការរើសអើងជាតិសាសន៍ ក្រោយចប់ការប្រកួតរវាងអង់គ្លេសជាមួយនឹង Montenegro ។
ក្រុមអង់គ្លេស បានទទួលជ័យជម្នះក្នុងលទ្ធផល ៥-១ នៅក្នុងការប្រកួតជម្រុះ Euro 2020 ប៉ុន្តែការប្រកួត ត្រូវបានគ្របដណ្តប់ដោយការរំលោភបំពានលើការរើសអើងជាតិសាសន៍ ខណៈដែល Sterling ហាក់ដូចជាមានប្រតិកម្មលើរឿងនេះ ។
UEFA ត្រូវបានកីឡាករមួយចំនួនរិះគន់ជាញឹកញាប់ថា មិនបានពិន័យចំពោះការរើសអើងជាតិសាសន៍ទេ ហើយជាពិសេស Sterling បានដឹងពីរឿងនេះ នៅពេលដែលទាមទារឲ្យស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប ដាក់ពិន័យក្រុមម៉ុងតេណេហ្គ្រោ។
នៅពេលត្រូវបានចោទសួរដោយ Sky Sports ខ្សែប្រយុទ្ធ Sterling បាននិយាយថា៖ ” ត្រូវតែពិន័យធ្ងន់ធ្ងរសម្រាប់ក្រុមម៉ុងតេណេហ្គ្រោ និងធ្វើឲ្យពួកគេគិតឲ្យច្បាស់មុនពេលរើងអើងជាតិសាសន៍ ។ ហើយបើគ្រាន់តែពិន័យមនុស្សម្នាក់ ឬ ពីរនាក់ គឺមិនអាចផ្លាស់ប្តូរអ្វីឡើយ គួរតែពិន័យមិនឲ្យអ្នកគាំទ្រចូលកីឡដ្ឋាន ព្រោះក្រុមរបស់ពួកគេ មិនអាចលេងដោយគ្មានអ្នកគាំទ្រឡើយ ដូច្នេះត្រូវតែពិន័យ ដើម្បីធ្វើឲ្យពួកគេគិតមុនពេលធ្វើរឿងនេះ ” ៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍