Connect with us

យន្តហោះ​អាកាសចរណ៍​អង់គ្លេស​ ​១គ្រឿង​ ​ចុះចត​ខុស​ប្រទេស​

ក្រុង​ឡុងដ៍​៖​ ​ជើងហោះហើរ​លេខ​ ​BA3271​ ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ចក្រភព​អង់គ្លេស​ ​British​ ​Airways​ ​ដែល​ចាកចេញ​ពី​ប្រទេស​អង់គ្លេស​ ​ក្នុង​គោលបំណង​ចុះចត​នៅ​ប្រទេស​អាល្លឺម៉ង់​ ​បាន​ចុះ​នៅក្នុង​ប្រទេស​ស្កុតឡែន​ទៅវិញ​ ​ដោយ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកធ្វើ​ដំណើរ​នៅ​លើ​យន្តហោះ​ ​កាលពី​ថ្ងៃទី២៥​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​។​

​យោង​តាម​សារព័ត៌មាន​បរទេស​បាន​អោយ​ដឹង​ថា​ ​អ្នកដំណើរ​ក្នុង​យន្តហោះ​ ​បាន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ​បន្ទាប់ពី​ការប្រកាស​ស្វាគមន៍​មកកាន់​ក្រុង​ ​Edinburgh​ ​ពេល​យន្តហោះ​ចុះចត​ដល់​ព្រលា​ន​ ​។​ ​អ្នកដំណើរ​ម្នាក់​ឈ្មោះ​ ​Son​ ​Tran​ ​បាន​ប្រាប់​សារព័ត៌មាន​ ​CNN​ ​ថា​ ​អ្នកដំណើរ​ភាគច្រើន​ ​បាន​គេងលក់​ ​ឬ​ ​ធ្វើការងារ​របស់​ពួកគេ​ ​ដោយ​មិនបាន​ចាប់អារម្មណ៍​ថា​ ​យន្តហោះ​ដែល​ពួកគេ​ជិះ​ ​បាន​ធ្វើដំណើរ​ទៅ​ខុស​ទិសដៅ​នោះ​ទេ​ ​។​

​ក្រោយ​បញ្ហា​នេះ​ ​អាកាសចរណ៍​ចក្រភព​អង់គ្លេស​ ​បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​ថា​ ​យន្តហោះ​បាន​ចុះចត​នៅ​ក្រុង​ ​Edinburgh​ ​ប្រទេស​ស្កុតឡែន​ ​ដោយសារ​បញ្ហា​ឯកសារ​បញ្ជូន​មិនបាន​ត្រឹមត្រូវ​ ​។​ ​ក្រុមហ៊ុន​ដដែល​ ​ក៏បាន​ធ្វើការ​សូមអភ័យទោស​ចំពោះ​អ្នកដំណើរ​ផង​ដែរ​ ​។​ ក្រុមហ៊ុន​អាកាសចរណ៍​អាកាសចរណ៍​ចក្រភព​អង់គ្លេស​ ​បញ្ជាក់​ដែរ​ថា​ ​ខ្លួន​កំពុង​រក​ដំណោះស្រាយ​ជាមួយ​អាកាសចរណ៍​អាល្លឺម៉ង់​ ​WDL​ ​Aviation​ ​ដែល​ទទួលខុសត្រូវ​ជើងហោះហើរ​ខាងលើ​ ​។​
​យ៉ាងណាក្ដី​ ​ជើងហោះហើរ​ដដែល​ ​បាន​ចាកចេញ​ពី​ក្រុង​ ​Edinburgh​ ​និង​បាន​ចុះចត​នៅ​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ ​Dusseldorf​ ​នៅ​ប្រទេស​អាល្លឺម៉ង់​វិញ​ ​៕​

​ប្រភព​៖​ ​CNN​

    Loading...

    ពេញនិយម