Connect with us

Jennie​ ​ម្ចាស់​បទ​ ​«​Solo​»​ ​ប្តូរ​ស្ទា​យស​ម្រាប់​បទ​ថ្មី​ ​ស្អាត​មើល​មិន​ចង់​ស្គាល់​

កូរ៉េ​ខាងត្បូង​ ​៖​ ​កញ្ញា​ ​Jennie​ ​គឺជា​ម្ចាស់​បទ​ ​«​Solo​»​ ​ដែល​ជា​បទ​ដ៏​ល្បី​ ​ហើយ​កញ្ញា​ ​ក៏​ជាស​មា​ជិ​ក​របស់​ ​«​Blackpink​»​ ​ផង​ដែរ​ ​។​ ​ផលិតកម្ម​ ​«​YG​»​ ​ទើបតែ​បាន​បង្ហោះ​រូប​ថ្មី​របស់​ ​Jennie​ ​សម្រាប់​ការ​វិល​ត្រលប់​មកវិញ​ ​រួម​ជាមួយនឹង​ការ​ចេញ​បទចម្រៀង​ថ្មី​របស់​ ​Blackpink​ ​ដែល​គ្រាន់តែ​បង្ហោះ​រូប​ថ្មី​ភ្លាម​ ​មាន​ប្រិយមិត្ត​ជាច្រើន​មើល​នាង​សឹងតែ​មិន​ស្គាល់​ ​ដោយសារតែ​នាង​បាន​ប្តូរ​ពណ៌​សក់​ទៅ​ពណ៌​ទង់ដែង​ ​ដែល​មើលទៅ​មាន​ភាព​ប្លែក​ ​និង​ស្រស់​ស្អាត​មែនទែន​។​ ​
​ក្រុម​អ្នកគាំទ្រ​ ​បាន​សរសើរ​ ​Jennie​ ​មិន​ដាច់​ពី​មាត់​សម្រាប់​ពណ៌​សក់​ថ្មី​របស់​នាង​ ​ដែល​នេះ​ជាលើកដំបូង​សម្រាប់​នាង​ ​ក្នុង​ការ​ប្តូរ​ពណ៌​សក់​បែ​បកាចៗ​យ៉ាង​ដូច្នេះ​។​ ​


​គួរ​បញ្ជាក់​ថា​ ​ក្រុម​ចម្រៀង​នារី​ ​Blackpink​ ​នឹង​ចេញ​បទចម្រៀង​ថ្មី​របស់​ខ្លួន​នៅ​ថ្ងៃទី​ ​០៥​ ​ខែមេសា​ ​ខាងមុខនេះ​ ​ដែល​ធ្វើឲ្យ​ប្រិយមិត្ត​ជាច្រើន​ជ្រួលជ្រើម​ ​រង់ចាំ​សឹងតែ​មិន​ចង់បាន​ ​សម្រាប់​បទ​ថ្មី​របស់​ពួកគេ​ ​ខណ:ដែល​ខាង​ផលិតកម្ម​ ​បាន​និយាយ​ថា​ ​បទ​នេះ​ជា​បទ​ដែល​មាន​ឥទ្ធិពល​ជាង​បទ​ ​«​DDU​-​DU​ ​DDU​-​DU​»​ ​ដែល​មាន​អ្នក​ចូល​ទៅ​ទស្សនា​រហូតដល់​ទៅ​ ​៧០០​ ​លាន​ដង​ទៅទៀត​ ​៕​


​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Loading...

ពេញនិយម