តួឯកស្រីក្នុងរឿង More Than Blue ប្រៀបធៀបជីវិតពិត ទៅនឹងតួអង្គក្នុងសាច់រឿង
បរទេស៖ អ្នកនាង Ivy Chen ដែលជាតួឯកស្រីនៅក្នុងរឿង More Than Blue បានរៀបការជាមួយនឹងអ្នកដឹកនាំរឿងតៃវ៉ាន់ លោក Hsu Fu Hsiang ដែលពេលនេះ នាងមានអាយុ ៣៦ឆ្នាំ ហើយ ក៏ទើបតែសម្រាលបានកូនប្រុសម្នាក់ ដ៏គួរឲ្យស្រលាញ់ ។
ថ្មីៗនេះ អ្នកនាង Ivy Chen បានផ្តល់ដំបូន្មានខ្លះៗដល់សុភាពនារីដទៃទៀត ដោយនាងបាននិយាយថា នាងមានមិត្តភក្តិស្រីៗជាច្រើន ដែលបានលះបង់យ៉ាងច្រើនចំពោះស្នេហា ។ អ្នកនាង បាននិយាយថា “ វាជារឿងដែលយើងគួរធ្វើ នៅពេលដែលយើងស្រលាញ់ដៃគូរបស់យើង ប៉ុន្តែកុំភ្លេចរក្សាទុកក្តីស្រលាញ់សំរាប់ខ្លួនឯង ។ ពេលដែលអ្នកប្រគល់ក្តីស្រលាញ់ឲ្យគេទាំងស្រុងពេក នឹងធ្វើឲ្យអ្នកមានការឈឺចាប់ នៅពេលដែលស្នេហាមិនទទួលបានជោគជ័យ ហើយនឹងធ្វើឲ្យអ្នកលែងមានភាពជឿជាក់លើស្នេហាទៀត ។ ការស្រលាញ់ខ្លាំង ទុក្ខក៏ខ្លាំងដូចគ្នា ” ។
អ្នកនាង បានបន្ថែមថា ប្រសិនបើអ្នកស្រលាញ់អ្នកណាម្នាក់ អ្នកគួរតែបង្ហាញអារម្មណ៍របស់អ្នកឲ្យគេបានដឹង ប្រសើរជាងលាក់វាទុក ដែលផ្ទុយទៅនឹងតួឯកស្រី Cream ក្នុងរឿង More Than Blue ដែលសុខចិត្តលាក់វាទុក ។ នាង Ivy បានបន្តថា ប្រសិនបើជាជីវិតពិតរបស់នាង កាលបើបានដឹងថា មនុស្ស ដែលនាងស្រលាញ់មានជំងឺ នាង នឹងមិនស្ទាក់ស្ទើរក្នុងការនិយាយ និងចំណាយពេលវេលាចុងក្រោយនៅជាមួយគាត់ឡើយ ចំនុចនេះ គឺនាងខុសពីតួឯកស្រី ក្នុងសាច់រឿងនេះ ។
សូមបញ្ជាក់ថា នេះជាការប្រៀបធៀបមួយ រវាងជីវិតពិតរបស់អ្នកនាង Ivy Chen ទៅនឹងជីវិតតួឯកស្រី នៅក្នុងរឿង More Than Blue ។ សម្រាប់រឿងនេះ ទទួលបានជោគជ័យយ៉ាងខ្លាំងនៅតំបន់អាស៊ី ដោយអាចរកប្រាក់ចំណូលបាន ២០លានដុល្លា ក្នុងរយៈពេល២ថ្ងៃ ។ រឿងនេះ ដឹកនាំដោយលោក Gavin Lin និងនិពន្ធដោយ លោក Hermes Lu ។
អ្នកដឹកនាំរឿង លោក Gavin Lin ក៏បានថ្លែងការអរគុណដល់ទស្សនិកជនដែលបានគាំទ្រ និងសង្ឃឹមថា ក្តីស្រលាញ់ ដែលបានបង្ហាញនៅក្នុងសាច់រឿងនេះ នឹងបំផុសឲ្យទស្សនិកជនទាំងអស់ មានភាពក្លាហាន ដើម្បីបង្ហាញឲ្យមនុស្សដែលខ្លួនស្រលាញ់ បានដឹង ។ ដោយឡែក អ្នកនិពន្ធរឿង លោក Hermes បានបន្ថែមថា ក្រោយពីបានទស្សនារឿងនេះហើយលោកសង្ឃឹមថា អ្នកដែលមានដៃគូ ប្រាកដជាពេញចិត្ត និងគោរពការស្រលាញ់ចំពោះគ្នា ។
គួរកត់សម្គាល់ថា រឿង More Than Blue បានធ្វើឲ្យអ្នកទស្សនារាប់ម៉ឺននាក់ស្រក់ទឹកភ្នែក ហើយលោក Gavin សង្ឃឹមថា វាជាទឹកភ្នែកដែលពោរពេញទៅដោយក្តីរីករាយ ៕
ប្រភព៖ Asiaone
អត្ថបទ៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍