Connect with us

Apple​ ​បញ្ចេញ​សេវាកម្ម​ថ្មី​មួយ​ ​ដែល​អាច​ប្រើប្រាស់​បាន​ជាង​ ​១០០ប្រទេស​

​ភ្នំពេញ​ ​៖​ ​ក្រុមហ៊ុន​យក្ស​ ​Apple​ ​នៅ​ថ្ងៃម្សិលមិញ​ ​បាន​ប្រកាស​បញ្ចេញ​សេវាកម្ម​ ​Apple​ ​TV​+​ ​ដែល​អ្នកប្រើ​ប្រាស់​ ​អាច​ធ្វើការ​ ​Subscribe​ ​បាន​ ​នៅ​ជាង​ ​១០០ប្រទេស​ ​ដោយ​គ្រោង​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ ​នៅ​ចុងឆ្នាំ២០១៩​ ​។​



​លោក​ ​Tim​ ​Cook​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​Apple​ ​បាន​ថ្លែង​ថា​ ​សេវាកម្ម​ថ្មីនេះ​ ​នឹង​មិន​មានការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឡើយ​ ​។​ ​តែ​លោក​ ​ក៏​មិនបាន​បង្ហើប​ពី​តម្លៃ​នៃ​ការប្រើ​ប្រាស់​សេវាកម្ម​នេះ​ផង​ដែរ​ ​។​ ​ជាមួយគ្នា​នេះ​ ​Apple​ ​បាន​សហការ​ជាមួយ​ផលិតករ​ភាពយន្ត​ជាច្រើន​ ​សម្រាប់​គម្រោង​ ​Apple​ ​TV​+​ ​នេះ​ ​។​



​Apple​ ​TV​+​ ​ត្រូវ​បាន​រួមបញ្ចូល​ជាមួយ​កម្មវិធី​ ​App​ ​របស់​ឧបករណ៍​ ​Apple​ ​TV​ ​លើ​ ​iOS​,​ ​Mac​ ​និង​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ដទៃទៀត​ ​ដែល​នឹង​ពង្រីក​វិសាលភាព​របស់​ខ្លួន​សម្រាប់​ឧបករណ៍​កាន់តែ​ច្រើន​ ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​។​
​Apple​ ​TV​+​ ​ជា​សេវាកម្ម​ដែល​ចុច​ ​Subscribe​ ​ដើម្បី​ទស្សនា​កម្មវិធី​ទូរទស្សន៍​ ​និង​ខ្សែភាពយន្ត​ ​Original​ ​ដែល​នឹង​មាន​កាន់តែ​ច្រើន​ថែមទៀត​ ​។​ ​គោលដៅ​បន្ទាប់​ ​Apple​ ​នឹង​ជួល​តារា​ដែល​មាន​ទេពកោសល្យ​ជាច្រើន​ដួង​ ​ដើម្បី​ផលិតកម្ម​វិធី​ ​ដែល​អាច​ប្រកួតប្រជែង​ជាមួយ​សេវា​កម្ម​ល្បី​ៗ​ ​ដូចជា​ ​Netflix​ ​ជាដើម​ ​។​



​សូម​រំឭក​ថា​ ​App​ ​របស់​ ​Apple​ ​TV​ ​ត្រូវ​បាន​ដាក់ឲ្យ​ដំណើរការ​ជាលើកដំបូង​កាលពី​ខែតុលា​ ​ឆ្នាំ២០១៦​ ​នៅ​លើ​ឧបករណ៍​ ​Apple​ ​TV​ ​និង​ ​iOS​ ​device​ ​ជំនាន់​ទី៤​ ​។​ ​បច្ចុប្បន្ន​ ​វា​ត្រូវ​បាន​ដំឡើង​ស្រាប់​មក​ជាមួយ​ ​iPhone​,​ ​iPad​ ​និង​ ​Apple​ ​TV​ ​៕​



​ប្រភព​៖​ ​The​ ​Verge​

Loading...

ពេញនិយម