ស្ថានទូតបារាំង រៀបចំការតាំងពិព័រណ៍ផលិតផលបារាំង អមដោយកម្មវិធីកម្សាន្តជាច្រើន
ភ្នំពេញ ៖ ជាព្រឹត្តិកាណ៍មិនធ្លាប់មាន ផ្សារមួយ នឹងលេចរូបរាងនៅក្នុងបរិវេណស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃសៅរ៍ ទី៣០ ខែមីនាខាងមុខនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំង ដែលបានចេញនៅថ្ងៃនេះ បានអោយដឹងថា ក្នុងរយ:ពេលមួយថ្ងៃ ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៦ល្ងាច សាធារណជន អាចចូលរួមកម្សាន្តនៅក្នុង «ផ្សារបារាំង» នេះ ដោយសេរី ដើម្បីទស្សនាស្តង់ពិព័រណ៍ចំនួនជាង៥០ ដែលនឹងដាក់តាំងបង្ហាញផលិតផល និងជំនាញបារាំង ក្នុងវិស័យជាច្រើនដូចជា សុខភាព សម្អាងកាយ វប្បធម៌ កីឡា ម៉ូដ ម្ហូបអាហារ លំនៅស្ថាន និងអប់រំ ។
ជាងនេះទៅទៀត កម្មវិធីកម្សាន្តផ្សេងៗជាច្រើន នឹងត្រូវរៀបចំឡើងនៅក្នុងឱកាសដ៏រីករាយនេះ ដើម្បីតម្រូវតាមចំណង់ចំណូលចិត្តរបស់មនុស្សគ្រប់វ័យដូចជា តន្ត្រី សិល្បៈ សួនកុមារ សកម្មភាពកីឡា ការបង្រៀនធ្វើម្ហូបដោយមេចុងភៅល្បីៗ ការភ្លក់ម្ហូបបារាំង បទបង្ហាញតូចៗ និងកម្មវិធីកម្សាន្តមួយចំនួនទៀតនៅតាមស្តង់ពិព័រណ៍ ។ សាធារណជនទាំងអស់ អាចចូលរួមរីករាយជាលក្ខណ:ឯកជន ជាលក្ខណ:គ្រួសារ ឬ ជាមួយមិត្តភក្តិក៏បាន។
ព្រឹត្តិការណ៍នេះ រៀបចំឡើងដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា ដោយរួមសហការជាមួយស្ថានទូតបារាំង និងវិទ្យាស្ថានបារាំងនៅកម្ពុជា ដើម្បីបិទបញ្ចប់«កម្មវិធីបារាំងពីរសប្តាហ៍នៅភ្នំពេញ» ។ ពិធីបើកផ្សារបារាំង នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ទី៣០ ខែមីនា វេលាម៉ោង១០ព្រឹក ក្រោមអធិបតីភាពរបស់លោកស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍