សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យចាប់ខ្លួនអ្នកបើកបររថយន្ត បុកនិស្សិតស្រីម្នាក់ស្លាប់នៅថ្ងៃម្សិលមិញ
ភ្នំពេញ ៖ រហូតមកទល់ព្រឹកថ្ងៃទី ២៧ ខែមីនានេះ គេនៅតែមិនទាន់បានឃើញអ្នកបើកបររថយន្ត Rang Rover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AF-7777 ដែលបើកបុកស្លាប់និស្សិតស្រីម្នាក់ ចេញមុខជាសាធារណៈនោះទេ ខណៈដែលរថយន្ត ត្រូវបានគេប្រទះឃើញចតចោលនៅតាមបណ្តោយផ្លូវ៣៧១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ កាលពីពាក់កណ្តាលរាត្រីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ។
នៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាឲ្យតាមចាប់អ្នកបើករថយន្តមួយនេះ ដោយត្រូវរកឲ្យឃើញ និងបានចាត់ទុកករណីនេះ គឺបណ្តាលមកពីអត់គុណធម៌ ។
គួររម្លឹកថា គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងតាមបណ្ដោយផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក នារសៀលថ្ងៃទី២៦ ខែមីនា ម្សិលមិញនេះ បានបង្កអោយមានការប្រតិកម្ម និងខឹងសម្បា យ៉ាងខ្លាំងពីសាធារណជនលើបណ្តាញសង្គម Facebook ព្រមទាំងប្រកាសថ្កោលទោសយ៉ាងខ្លាំង ។
ក្រោយការប្រតិកម្ម និងការស្រាវជ្រាវ ទីបំផុតម្ចាស់រថយន្ត Rang Rover ពណ៌ខ្មៅ ដែលមាន ឈ្មោះ យិន ង្គិច បានប្រកាសទទួលខុសត្រូវគ្រប់បែបយ៉ាងចំពោះគ្រោះថ្នាក់ចរាចរណ៍មួយនេះ នៅចំពោះមុខសមត្ថកិច្ច និងចំពោះក្រុមគ្រួសារជនរងគ្រោះ ហើយអះអាងថា នឹងប្រគល់រថយន្តបង្កហេតុ និងអ្នកបើកបរដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ទោះយ៉ាងណា រហូតមកទល់ព្រឹកថ្ងៃនេះ អ្នកបើកបរ នៅតែមិនទាន់បង្ហាញមុខជាសាធារណៈ ។
បើយោងតាមវីដេអូចេញពីកាមេរ៉ាសុវត្ថិភាព បានបង្ហាញរូបភាពដ៏គួររន្ធត់ ដែលរថយន្តមួយគ្រឿងនេះ បានបើកបរក្នុងល្បឿនយ៉ាងលឿន និងបានបុកម៉ូតូជនរងគ្រោះ ប៉ើងដូចក្រដាសបណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័មភ្លាមៗ នៅកន្លែងកើតហេតុ ។
សូមបញ្ជាក់ថា នារីរងគ្រោះ មានឈ្មោះ ឌុំ រីដា អាយុ២២ឆ្នាំ ជានិស្សិតអាហារូបករណ៍ ដែលជិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ មានស្រុកកំណើតនៅភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនជនបង្ក ដោយមិនឲ្យរួចខ្លួនឡើយ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ស្វែងរកយុត្តិធម៌ជូនជនរងគ្រោះឲ្យបាន ។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា សម្រាប់អត្តសញ្ញាណម្ចាស់រថយន្ត មន្រ្តីនគរបាលជំនាញ បានស្គាល់អស់ហើយ និងកំពុងស្រាវជ្រាវបន្តទៀត ដើម្បីស្វែងរកចាប់ខ្លួន ។
បច្ចុប្បន្នសពរបស់កញ្ញា ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនានៅស្រុកកំណើត ក្នុងអារម្មណ៍ក្តុកក្តួលរំជួលចិត្តឥតឧបមា ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍