Connect with us

ចិន​ ​ទិញ​យន្តហោះ​ ​Airbus​ ​៣០០គ្រឿង​ ​បញ្ឈឺចិត្ត​ ​Boeing​ ​ដែល​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​

​ប្រទេស​ចិន​ ​៖​ ​រដ្ឋាភិបាល​ចិន​ ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​បញ្ជាទិញ​យន្តហោះ​ចំនួន​ ​៣០០គ្រឿង​ ​ដែល​មានតម្លៃ​ ​៣០ពាន់​លាន​អឺ​រ៉ូ​ ​(​ជិត​ ​៣៤ពាន់​លាន​ដុល្លារ​អាមេរិក​)​ ​ពី​ក្រុមហ៊ុន​ផលិត​យន្តហោះ​អឺរ៉ុប​ ​Airbus​ ​។​ ​កិច្ច​ព្រមព្រៀង​នេះ​ ​ធ្វើឡើង​កាលពី​ថ្ងៃទី២៥​ ​ខែ​ ​មីនា​ ​ឆ្នាំ​ ​២០១៩​ ​អំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​លោក​ ​ប្រធានាធិបតី​ចិន​ ​ស៊ីន​ ​ជិន​ពីង​ ​នៅ​ប្រទេស​បារាំង​។​
​ភាគហ៊ុន​របស់​ ​Airbus​ ​បាន​ ​កើនឡើង​ ​២,៧ភាយ​រយ​ ​ក្រោយពី​ការ​បញ្ជាទិញ​យន្តហោះ​ចំនួន​ ​៣០០គ្រឿង​នេះ​ ​ខណៈ​គិត​ចាប់ពី​ដើមឆ្នាំ២០១៩​ ​ភាគហ៊ុន​ ​Airbus​ ​បាន​ហក់​ឡើង​ជិត​ ​៤០ភាគរយ​ ​។​



​ការ​បញ្ជាទិញ​នេះ​ដែរ​ ​គឺ​ស្រប​ពេល​ដែល​ក្រុមហ៊ុន​គូប្រជែង​ដ៏​ធំ​នៅ​អាមេរិក​ ​Boeing​ ​មានរឿង​អាស្រូវ​ ​បន្ទាប់ពី​យន្តហោះ​ស៊េរី​ថ្មី​ប្រភេទ​ ​737​ ​Max​ ​ចំនួន​ ​២គ្រឿង​ ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ ​Lion​ ​Air​ ​និង​ ​Ethiopian​ ​Airlines​ ​បាន​ធ្លាក់​ជាបន្តបន្ទាប់​ក្នុងរយៈពេល​ ​៥ខែ​តែប៉ុណ្ណោះ​ ​។​ ​បញ្ហា​នេះ​ ​ធ្វើឲ្យ​អាកាសចរណ៍​ទូទាំង​ពិភពលោក​ ​បាន​ផ្អាក​ប្រតិបត្តិ​ការ​យន្តហោះ​ ​737​ ​Max​ ​ទាំងអស់​។​



​ចំណែក​ ​Airbus​ ​មិនទាន់​ធ្វើការ​បញ្ជាក់​ពី​កាលបរិច្ឆេទ​ជាក់លាក់​ ​នៅក្នុង​ការ​បញ្ជូន​យន្តហោះ​ដែល​ស្ថិត​ក្រោម​កិច្ច​ព្រមព្រៀង​បញ្ជាទិញ​ខាងលើ​នៅឡើយ​ទេ​។​ ​ចិន​ ​ជា​អតិថិជន​ដ៏​ធំ​មួយ​របស់​ ​Airbus​ ​ដោយ​ក្នុង​មួយឆ្នាំ​ ​Airbus​ ​បាន​បញ្ជូន​យន្តហោះ​ដែល​ខ្លួន​ផលិត​បាន​ ​ទៅ​ឲ្យ​ចិន​ ​ប្រមាណ​ ​២០​ ​ទៅ​ ​២៥ភាគរយ​ ​។​
​គួរ​រំឭក​ថា​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​របស់​លោក​ប្រធានាធិបតី​អាមេរិក​ ​ដូ​ណាល់​ ​ត្រាំ​ ​កាលពី២០១៧​ ​ចិន​បាន​បញ្ជាទិញ​យន្តហោះ​របស់​ ​Boeing​ ​ចំនួន​ ​៣០០គ្រឿង​ដូចគ្នា​៕​



​ប្រភព​អត្ថបទ​៖​ ​Reuters​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម