Connect with us

ផ្លូវការ​ហើយ​ ​សម្តេច​តេជោ​ ​ថា​នឹង​កាត់បន្ថយ​ចំនួន​ថ្ងៃឈប់​សម្រាក​ប្រចាំឆ្នាំ​

​ភ្នំពេញ​ ​៖​ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​ថ្លែង​ស្នើសុំ​ការយោគយល់​ពី​ប្រជាពលរដ្ឋ​ ​ដូចជា​មន្ត្រី​រាជការ​ទាំងអស់​ ​ខណៈ​ដែល​នៅ​ឆ្នាំក្រោយ​ ​នឹង​មានការ​កាត់បន្ថយ​ថ្ងៃឈប់​សម្រាក​ខ្លះ​ ​ដែល​ជាផ្នែក​មួយ​នៃ​ការ​ធ្វើ​កំណែទម្រង់​ ​ដើម្បី​ធានា​ដល់​ដំណើរការ​ ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ ​ដោយ​មិន​ខ្វល់​ថា​ ​មាន​ ​ឬ​ ​គ្មាន​ ​EBA​ ​នោះ​ទេ​ ​។​



​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុសិស្ស​ ​គរុ​និស្សិត​ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ ​នៅ​ព្រឹក​ថ្ងៃទី២៧​ ​ខែមីនា​នេះ​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​លើកឡើង​ថា​ ​កម្ពុជា​ ​មានការ​ឈប់សម្រាក​ ​ច្រើនជាង​ប្រទេស​អ្នកមាន​ ​។​ ​សម្តេច​តេជោ​ ​បាន​លើកឡើង​បន្ថែម​ថា​ ​ប្រទេស​សិង្ហបុរី​ ​មាន​ថ្ងៃឈប់​សម្រាក​តែ១១ថ្ងៃ​ទេ​ ​ក្នុង​ពេល​ដែល​កម្ពុជា​ ​មាន​ថ្ងៃឈប់​សម្រាក​រហូតដល់​ទៅ​ ​២៨ថ្ងៃ​ ​ទៅ៣០ថ្ងៃ​ ​។​ ​
​បើ​តាម​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​ក្រៅពី​ការកាត់បន្ថយ​ថ្ងៃឈប់​សម្រាក​ ​ការសម្រួល​នីតិវិធី​ក្នុង​ការពិនិត្យ​កុងតឺន័រ​ ​និង​កាត់បន្ថយ​ថ្លៃ​អគ្គិសនី​ ​ក៏​ស្ថិត​ក្នុង​កញ្ចប់​ ​នៃ​ការ​ធ្វើ​កំណែទម្រង់​នេះ​ផង​ដែរ​ ​។​



​គួរ​រម្លឹក​ថា​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​អោយ​ដឹង​ថា​ ​នៅ​ថ្ងៃទី២៩​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​ខាងមុខនេះ​ ​សម្តេច​ ​នឹង​ប្រកាស​ដាក់ចេញ​ការ​ធ្វើ​កំណែទម្រង់​លើ​ការ​ធ្វើ​ធុរកិច្ច​នៅ​ប្រទេស​កម្ពុជា​ ​ជា​កញ្ចប់​ ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ ​។​
​បើ​យោង​តាម​លោក​ទេស​រដ្ឋមន្រ្តី​ ​ចម​ ​ប្រសិទ្ធ​ ​រដ្ឋ​មន្ដ្​រី​ក្រសួង​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​ ​បាន​ឲ្យដឹង​ថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​នឹង​ចេញ​អនុក្រឹត្យ​ស្តី​ពី​ការកាត់បន្ថយ​ថ្ងៃឈប់​សម្រាក​ចំនួន​ ​៧​ ​ថ្ងៃ​ ​ដែល​នឹង​ត្រូវ​ចេញ​នៅ​ចុងខែ​មីនា​នេះ​ ​។​ ​
​លោក​ ​ចម​ ​ប្រសិទ្ធ​ ​បាន​អះអាង​ថា​ ​ការកាត់បន្ថយ​ចំនួន​ថ្ងៃឈប់​សម្រាក​ថ្នាក់​ជាតិនេះ​ ​គឺ​ដើម្បី​បង្កើន​ផលិតភាព​ ​និង​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ ​។​ ​



​គួរ​រំលឹក​ថា​ ​ប្រទេស​កម្ពុជា​ ​ទើបតែ​បាន​បន្ថែម​ ​«​ទិវា​ចងចាំ​ ​២០​ ​ឧសភា​»​ ​កាលពី​ឆ្នាំមុន​ ​ជា​ថ្ងៃឈប់​សម្រាក​ជាតិ​ ​ដែល​ធ្វើឲ្យ​ថ្ងៃឈប់​សម្រាក​សរុប​របស់​ប្រទេស​កម្ពុជា​ ​បាន​កើនឡើង​ដល់​ ​២៨​ ​ថ្ងៃ​ ​។​ ​ដោយឡែក​ ​ប្រទេសជិតខាង​របស់​កម្ពុជា​ ​រួមមាន​ ​ប្រទេស​ថៃ​ ​មាន​ថ្ងៃឈប់​សម្រាក​ ​២០​ ​ថ្ងៃ​ក្នុង​ ​១ឆ្នាំ​ ​ខណៈ​ ​វៀតណាម​ ​មាន​ ​១២​ ​ថ្ងៃ​ ​និង​ប្រទេស​ឡាវ​ ​ត្រឹមតែ​ ​១០​ ​ថ្ងៃ​ប៉ុណ្ណោះ​ ​ក្នុង​មួយឆ្នាំ​ ​។​

​ដូចនេះ​ ​កម្ពុជា​ ​ត្រូវ​បាន​ចាត់ទុកថា​ ​ជា​ប្រទេស​ ​មាន​ចំនួន​ថ្ងៃឈប់​សម្រាក​ជាតិ​ ​ច្រើនជាង​គេ​ ​លើ​ពិភពលោក​ ​ហើយ​ផែនការ​របស់​រាជរដ្ឋាភិបាល​ ​ក្នុង​ការកាត់បន្ថយ​ថ្ងៃឈប់​សម្រាក​ ​រហូតដល់​ ​៧​ ​ថ្ងៃនេះ​ ​កំពុង​ត្រូវ​បាន​ស្វាគមន៍​ដោយ​វិស័យ​ឯកជន​ ​។​
​ប្រសិនបើ​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​កាត់បន្ថយ​ចំនួន​ថ្ងៃឈប់​សម្រាក​ ​៧ថ្ងៃ​នោះ​ ​នឹង​ធ្វើឲ្យ​ចំនួន​ថ្ងៃឈប់​សម្រាក​ជាតិ​សម្រាប់​ឆ្នាំ​ ​២០២០​ ​នឹង​ថយ​ពី​ ​២៨ថ្ងៃ​ ​មក​នៅ​ត្រឹមតែ​ ​២១ថ្ងៃ​ប៉ុណ្ណោះ​ ​ដែល​ចំនួន​នេះ​ ​នៅតែ​ច្រើនជាង​ ​ប្រទេស​ថៃ​ ​ចំនួន១ថ្ងៃ​ ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម