Connect with us

ជឿ​អត់​ ​តារាចម្រៀង​នារី​ជប៉ុន​មួយ​ក្រុម​នេះ​ ​លក់​ទឹកដែល​ពួកគេ​ងូត​ហើយ​ ​ក្នុង​តម្លៃ​កប់​

​ប្រទេស​ជប៉ុន​៖​ ​ប្រទេស​ជប៉ុន​ ​តែងតែ​ធ្វើអោយ​ពិភពលោក​ភ្ញាក់ផ្អើល​តាមរយៈ​ការបង្កើត​ ​និង​ធ្វើ​នូវ​អ្វី​ប្លែក​ៗ​ ​ដែលគេ​នឹកស្មាន​មិនដល់​ ​។​ ​ជាក់ស្តែង​ក្នុង​ពេល​ថ្មី​ៗ​នេះ​ ​តារាចម្រៀង​នារី​មួយ​ក្រុម​ ​ដែល​មានឈ្មោះ​ថា​ ​«​The​ ​Banana​ ​Monkeys​»​ ​បាន​ដាក់​លក់​ទឹក​ត្រាំ​ខ្លួន​ ​ដែល​ពួកគេ​បាន​ងូត​ ​និង​ត្រាំ​ខ្លួន​ហើយ​ ​ទៅ​ឲ្យ​អ្នកគាំទ្រ​របស់​ពួកគេ​។​ ​



​អ្វី​ដែល​គួរឲ្យ​ហួសចិត្ត​នោះ​ ​គឺ​ ​ទឹកដែល​ពួកគេ​ងូត​ហើយ​នេះ​ ​មានតម្លៃ​រហូតដល់​ទៅ​ ​៩០០​ ​ដុល្លារ​ក្នុង​មួយ​ដប​ ​ហើយ​ខាង​ផលិតកម្ម​ ​បាន​អះអាង​ថា​ ​ទឹក​នេះ​ ​គឺជា​ទឹកដែល​ស្អាត​ ​ហើយ​អ្នកគាំទ្រ​ទាំងអស់​ ​អាច​ផឹកទឹក​នេះ​ ​ឬ​ ​ងូតទឹក​នេះ​ក៏បាន​ ​ដែល​អ្នក​នឹង​មាន​អារម្មណ៍​ថា​ ​អ្នក​កំពុងតែ​ងូតទឹក​ជាមួយនឹង​ក្រុម​ចម្រៀង​នារី​មួយ​ក្រុម​នេះ​ផង​ដែរ​ ​៕​



​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Loading...

ពេញនិយម