Connect with us

Angel​ ​Correa​ ​ជួយ​ឲ្យ​អាហ្សង់ទីន​ទទួល​បាន​ជ័យជម្នះ​ឡើងវិញ​ ​ទោះបី​គ្មាន​ ​Messi​

​បរទេស​៖​ ​កីឡាករ​ ​Angel​ ​Correa​ ​បាន​ជួយ​ឲ្យ​ប្រទេស​អាហ្សង់ទីន​ ​អាច​ទទួល​បាន​ជ័យជម្នះ​ឡើងវិញ​ ​បន្ទាប់ពី​ផ្តួល​ម៉ារ៉ុក​ ​១​-​០​ ​ជាមួយនឹង​ឱកាស​រក​គ្រាប់​បាល់​តែមួយគត់​ ​នៅ​នាទី​ទី៨៣​ ​។​


​ ​
​ក្រុមជម្រើសជាតិ​អាហ្សង់ទីន​ ​បាន​រង​បរាជ័យ​ ​៣​-​១​ ​ក្រោម​ស្នាដៃ​ក្រុម​វេណេហ្ស៊ុយអេឡា​ ​នៅ​ ​Wanda​ ​Metropolitano​ ​ជាមួយនឹង​ការ​វិល​ត្រលប់​មកវិញ​របស់​ ​Lionel​ ​Messi​ ​ដែល​ខកខាន​លេង​ឲ្យ​ក្រុមជម្រើសជាតិ​ ​ចាប់តាំងពី​ ​World​ ​Cup​ ​នៅ​រុស្ស៊ី​ ​។​ ​
​ប៉ុន្តែ​ពួកគេ​ ​បែរជា​ទទួល​បាន​ជ័យជម្នះ​ឡើងវិញ​ ​ក្រោយ​ផ្តួល​ម៉ារ៉ុក​ ​ដែល​ការប្រកួត​នោះ​ ​គឺ​គ្មាន​ខ្សែប្រយុទ្ធ​ ​Lionel​ ​Messi​ ​របស់​ក្រុម​ ​Barcelona​ ​នោះ​ទេ​ ​ព្រោះ​គាត់​មានរបួស​ ​។​



​ការប្រកួត​នៅក្នុង​ទីក្រុង​ ​Tangier​ ​ដែល​មាន​ខ្យល់បក់​ដ៏​គួរឲ្យ​ភ័យខ្លាច​ ​ខ្សែប្រយុទ្ធ​របស់​ក្លិប​ ​AT.Madrid​ ​កីឡាករ​ ​Angel​ ​Correa​ ​គឺជា​អ្នក​ដែល​មាន​ភាព​លេចធ្លោ​ក្នុង​ការប្រកួត​នោះ​ ​ដោយ​នាំមុខ​លើ​កីឡាករ​ ​Paulo​ ​Dybala​,​ ​Lautaro​ ​Martinez​ ​និង​ ​Leandro​ ​Paredes​ ​ខណៈ​ដែល​គ្រាប់​បាល់​របស់​គេ​ ​បាន​ស្តារ​ភាព​ជឿជាក់​មួយចំនួន​ ​ដែល​បាន​បាត់បង់​កាលពី​យប់​ថ្ងៃសុក្រ​ ​៕​

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម