Connect with us

ឧបនាយក​រដ្ឋមន្ត្រី​ថៃ​ ​ថា​គ្មាន​រដ្ឋាភិបាល​ថ្មី​ទេ​ ​ខ​ណៈ​បក្ស​ភឿ​ថៃ​ ​ប្រកាស​រដ្ឋាភិបាល​ចម្រុះ

​ប្រទេស​ថៃ​ ​៖​ ​លោក​ ​ប្រា​វីត​ ​វង្ស​សុវណ្ណ​ ​(​Prawit​ ​Wongsuwon​)​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​និង​ជារ​ដ្ឋ​មន្ត្រី​ ​ក្រសួងការពារជាតិ​ថៃ​ ​បាន​ថ្លែង​នៅ​ថ្ងៃ​ ​ពុធ​ ​ទី​ ​២៧​ ​មីនា​នេះ​ថា​ ​រដ្ឋាភិបាល​ថ្មី​ ​មិន​អាចប​ង្កើត​បានទេ​ ​បើសិនជា​ពិធី​ឡើង​គ្រងរាជ្យ​សម្បត្តិ​ ​មិនទាន់​ឈាន​មកដល់​ ​។​ ​ការ​លើកឡើង​របស់​លោក​ ​ត្រូវ​បាន​ធ្វើឡើង​ ​ក្រោយពី​គ​ណ​បក្ស​ភឿ​ថៃ​ ​និង​គណបក្ស​ ​៦ទៀត​ ​បាន​ប្រកាស​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ ​ទោះបីជា​ ​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ ​មិនទាន់​ចេញ​ក៏ដោយ​ ​។​



​លោក​ ​ប្រា​វីត​ ​ថ្លែង​ថា​ ​ការប្រកាស​របស់​គណបក្ស​ទាំង៧​ ​ជា​សិទ្ធិ​របស់​ពួកគេ​ ​តែ​លទ្ធផល​ផ្លូវការ​នឹង​ត្រូវ​បានដឹង​ ​នៅ​ថ្ងៃទី៩​ ​ខែឧសភា​ ​ឆ្នាំ​ ​២០១៩​ ​ដែល​ជា​កាលបរិច្ឆេទ​ ​បាន​កំណត់​ ​ដោយ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ ​។​
​យោង​តាម​ការប្រកាស​របស់​ព្រះបរមរាជវាំង​ថៃ​ ​ឲ្យដឹង​ថា​ ​ពិធី​ឡើង​គ្រងរាជ្យ​សម្បត្តិ​របស់​ព្រះមហាក្សត្រ​ថៃ​ ​Maha​ ​Vajiralongkorn​ ​នឹង​ត្រូវ​ប្រារព្ធ​រយៈពេល​ ​៣ថ្ងៃ​ ​ចាប់ពី​ថ្ងៃទី៤​ ​ដល់ទី៦​ ​ខែឧសភា​ ​ឆ្នាំ​ ​២០១៩​ ​។​
​លោក​ឧបនាយក​រដ្ឋមន្ត្រី​ថៃ​ ​Wissanu​ ​Krea​-​Ngam​ ​បាន​មានប្រសាសន៍​នៅ​ថ្ងៃពុធ​ផង​ដែរ​ថា​ ​ការប្រកាស​រដ្ឋាភិបាល​ចម្រុះ​របស់​គ​ណ​បក្ស​ភឿ​ថៃ​ ​គឺជា​ល្បិច​ចិត្តសាស្ត្រ​តែប៉ុណ្ណោះ​ ​។​



​គូសបញ្ជាក់​ថា​ ​បើ​តាម​លទ្ធផល​បោះឆ្នោត​មិនទាន់​ផ្លូវការ​ ​រដ្ឋាភិបាល​ចម្រុះ​របស់​គ​ណ​បក្ស​ភឿ​ថៃ​ ​ទទួល​បាន​អាសនៈ​រដ្ឋសភា​ ​២៥៥អស​នៈ​ ​(​រដ្ឋាភិបាល​ថ្មី​ ​អាចប​ង្កើត​ដោយមាន​ចំនួន​ ​២៥១​ ​អាសនៈ​ឡើង​ទៅ​)​ ​។​ ​ក្នុង​នោះ​មាន​គណបក្ស​ចូលរួម​ ​ដូចជា​ ​គណបក្ស​អនាគត​ទៅមុខ​ ​(​Future​ ​Forward​)​,​ ​គណបក្ស​ ​Seri​ ​Ruam​ ​Thai​,​ ​គណបក្ស​ ​Prachachart​,​ ​គណបក្ស​ ​Puea​ ​Chat​,​ ​គណបក្ស​សេដ្ឋកិច្ច​ថ្មី​ ​(​New​ ​Economics​)​ ​និង​គណបក្ស​អំណាច​ប្រជាជន​ថៃ​ ​(​Thai​ ​People​ ​Power​)​៕​



​ប្រភព​៖​ ​Bangkok​ ​Post​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម