Connect with us

មានកូន​ពីរ​ទៅ​ហើយ​ ​ប្រពន្ធ​ ​លី​ ​យ៉ុង​ជេ​ ​នៅតែ​ស្អាត​ដដែល​

​កូរ៉េ​ខាងត្បូង​៖​ ​អ្នកនាង​ ​Kim​ ​Tae​ ​Hee​ ​ដែល​ជា​ប្រពន្ធ​របស់​លោក​ ​Rain​ ​ដែល​ប្រិយមិត្ត​ស្គាល់​គាត់​ថា​ ​លោក​ ​លី​ ​យ៉ុង​ជេ​ ​នោះ​ ​គឺជា​តារា​សម្តែង​ដែល​មាន​សម្រស់​ស្រស់​ស្អាត​បែប​ធម្មជាតិ​ម្នាក់​ ​។​ ​



​បន្ទាប់ពី​អ្នកនាង​ ​Kim​ ​Tae​ ​Hee​ ​និង​លោក​ ​លី​ ​យ៉ុង​ជេ​ ​បាន​ប្រកាស​ពី​ការ​មានផ្ទៃពោះ​កូន​ទីពីរ​របស់​ខ្លួន​ដែល​នឹង​សម្រាល​នៅ​ខែកញ្ញា​ឆ្នាំនេះ​ ​អ្នកនាង​ ​Kim​ ​Tae​ ​Hee​ ​ត្រូវ​បាន​គេ​សរសើរ​មិន​ដាច់​ពី​មាត់​ថា​ ​គាត់​នៅតែ​មាន​សម្រស់​ស្រស់​ស្អាត​ដដែល​ ​មិនចាញ់​កាល​គាត់​នៅ​លីវ​នោះ​ឡើយ​។​ ​



​ជាក់ស្តែង​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​នៅពេល​ដែល​អ្នកនាង​ ​Kim​ ​Tae​ ​Hee​ ​ថត​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ផលិតផល​មួយខណៈ​ពេល​ដែល​នាង​មានផ្ទៃពោះ​នោះ​ ​អ្នកនាង​ ​Kim​ ​Tae​ ​Hee​ ​ត្រូវ​បាន​គេ​សម្គាល់ថា​ ​អ្នកនាង​នៅតែ​មាន​សម្រស់​ស្រស់​ស្អាត​ ​ទោះបីជា​នាង​កំពុងតែ​មានផ្ទៃពោះ​ក៏ដោយ​។​ ​



​ចង់​ដឹង​ថា​អ្នកនាង​ ​Kim​ ​Tae​ ​Hee​ ​មាន​សម្រស់​ស្រស់​ស្អាត​យ៉ាងណា​ ​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​ទាំងអស់គ្នា​៖​


​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Loading...

ពេញនិយម