Connect with us

កញ្ញា​ ​បេន​នី​ ​យ៉ាំ​ង​ ​មាន​អារម្មណ៍​ក្តុកក្តួល​ ​ក្រោយពេល​ជួប​កុមារ​ ​មាន​រាងកាយ​មិន​គ្រប់គ្រាន់​

​ភ្នំពេញ​៖​ ​បេន​នី​ ​យ៉ាំ​ង​ ​តារា​សម្តែង​ស្រី​ ​ដែល​តែងតែ​បិទ​ម៉ាស់​មុខ​មិន​ដោះចេញ​ ​ស្រាប់តែ​ពេលនេះ​ ​កញ្ញា​ ​បង្ហាញ​អារម្មណ៍​ក្តុកក្តួល​ ​នៅពេល​ចុះទៅ​សួរ​សុ​ក្ខ​ទុក្ខ​កុមារ​ម្នាក់​ ​ដែល​មាន​រាងកាយ​មិន​គ្រប់គ្រាន់​ ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ ​គន្ធបុប្ផា​ ​។​ ​

​ពិតជា​ទប់អារម្មណ៍​មិនបាន​ ​និង​ចង់​ស្រស់ទឹក​ភ្នែក​នៅពេល​ ​កញ្ញា​ ​បេន​នី​ ​យ៉ាំ​ង​ ​គាត់​បាន​សរសេរ​ចេញពី​អារម្មណ៍​របស់​គាត់​ ​នៅ​លើ​បណ្តាញ​សង្គម​ ​Instagram​ ​ថា​ ​«​ ​អូន​ជិត​បាន​វះ​ហើយ​ ​អ៊ី​ៗ​កំពុង​ទាក់ទង​ទៅ​ម៉ែ​ដោះ​ដែល​ល្អ​បំផុត​ ​អោយ​អូន​បាន​កក់ក្តៅ​ណា​កូន​ ​I’m​ ​here​ ​with​ ​u​ ​babe​»​ ​។​ ​
​សម្រាប់​ទស្សនិកជន​ដែល​បាន​អាន​ការ​សរសេរ​របស់​គាត់​រួចហើយ​ ​ម្នា​ក់ៗ​ចង់​ស្រក់​ទឹកភ្នែក​ដោយសារ​មាន​អារម្មណ៍​អាណិតកូន​ក្មេង​ម្នាក់​នេះ​ ​។​ ​ទឹកចិត្ត​របស់​កញ្ញា​ ​បេន​នី​ ​យ៉ាំ​ង​ ​បាន​ធ្វើអោយ​មានការ​កោតសរសើរ​រូប​គាត់​ ​ព្រោះ​គ្រាន់តែ​ជា​អ្នកដទៃ​សោះ​ ​កញ្ញា​ ​ហ៊ាន​អះអាង​ ​នឹង​រក​ម៉ែ​ដោះ​ដែល​ល្អ​ជូន​កុមារ​រូប​នេះ​ ​ដោយ​មិន​ខ្វល់​ពី​ការ​ចំណាយ​ ​។​



​កញ្ញា​ ​បេន​នី​ ​យ៉ាំ​ង​ ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អ្នកគាំទ្រ​សម្រាប់​ទង្វើ​ដ៏​ល្អ​របស់​គាត់​នេះ​ ​បើ​ទោះជា​គាត់​ ​មិន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទៀត​ក៏ដោយ​ ​តែ​ប្រជាប្រិយ​ភាព​របស់​គាត់​ ​មិនបាន​បាត់បង់​ឡើយ​ ​ដោយសារតែ​អំពើល្អ​របស់​គាត់​ ​៕​



​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម