Connect with us

សុភមង្គល​របស់​អ្នកនាង​ ​គង់​ ​ចាន់​ស្រីមុំ​ ​ធ្វើឲ្យ​សាធារណជន​ស្ងើចសរសើរ

​ភ្នំពេញ​៖​ ​ក្រោយពេល​ចាកចេញ​ពី​វិស័យ​សិល្បៈ​មក​ ​តារា​សម្តែង​អ្នកនាង​ ​គង់​ ​ចាន់​ស្រីមុំ​ ​បាន​បង្កើត​អាជីវកម្ម​ដោយខ្លួនឯង​ជាមួយ​ស្វាមី​ ​ដែល​ធ្វើឲ្យ​ការរស់នៅ​របស់​គាត់​ ​និង​ក្រុម​គ្រួសារ​ ​ប្រកបដោយ​សុភមង្គល​។​ ​



​អ្នកនាង​ ​គង់​ ​ចាន់​ស្រីមុំ​ ​បាន​រៀបការ​ជាមួយ​លោក​ ​សីហា​ ​អស់​រយៈពេល​យូរឆ្នាំមកហើយ​ ​ព្រមទាំង​មានកូន​ស្រី​មួយ​ ​ដែល​គាត់​ទាំងពីរ​នាក់​ ​កំពុង​ពេញ​ស្រឡាញ់​ ​។​ ​អ្នក​ទាំងពីរ​ ​បាន​ធ្វើ​ឱ្យ​ទស្សនិកជន​ស្ងើចសរសើរ​ខ្លាំង​ណាស់​ ​ក្នុង​នោះ​ ​អ្នកគាំទ្រ​គាត់​ ​បាន​សរសើរ​ថា​ ​«​ពិតជា​មាន​សុភមង្គល​ណាស់​ ​សម្រាប់​គូ​ស្វាមីភរិយា​មួយគូ​នេះ​ ​សូម្បីតែ​សម្រស់​ ​ក៏​នៅតែ​ស្អាត​ដដែល​»​។​ ​



​អ្នកនាង​ ​គង់​ ​ចាន់​ស្រីមុំ​ ​សព្វថ្ងៃ​នេះ​ ​បាន​បើកហាង​កែសម្ផស្ស​ ​និង​គ្រឿងសម្អាង​ ​ហើយ​រូប​គាត់​តែងតែ​ចេញទៅ​ក្រៅប្រទេស​ ​ដើម្បី​នាំ​យក​នូវ​ផលិតផល​គ្រឿងសម្អាង​ ​មក​ដាក់​លក់​នៅក្នុង​ប្រទេស​ផង​ដែរ​ ​។​ ​



​ក្រោយពេល​ចាកចេញ​ពី​វិស័យ​សិល្បៈ​ ​អ្នកនាង​ ​គង់​ ​ចាន់​ស្រីមុំ​ ​ក៏​មិន​មាន​គម្រោង​ថា​ ​នឹង​វិល​ចូល​ប្រឡូក​ក្នុង​ការងារ​សិល្បៈ​វិញ​នោះ​ទេ​ ​ដោយ​គាត់​និយាយ​ថា​ ​សុំ​តែ​ប៉ុណ្ណឹង​បាន​ហើយ​ ​៕​



​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម