Connect with us

គ្រូបង្វឹក​ប្រេស៊ីល​ ​៖​ ​Vinicius​ ​Jr​ ​ត្រូវ​លេង​នៅ​ក្លិប​ឲ្យបាន​ល្អ​ ​បើ​ចង់​ជាប់​ជម្រើសជាតិ​

ប្រេស៊ីល​៖​ ​លោក​ ​Tite​ ​គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​ប្រេស៊ីល​ ​បាន​ឲ្យដឹង​ថា​ ​Vinicius​ ​Junior​ ​ត្រូវ​លេង​ឲ្យបាន​ល្អ​សម្រាប់​ក្លិប​ ​Real​ ​Madrid​ ​ប្រសិនបើ​រូបគេ​ចង់​ចូលរួម​ជាមួយ​ក្រុមជម្រើសជាតិ​នៅក្នុង​ការប្រកួត​ ​Copa​ ​America​ ​បន្ទាប់ពី​កីឡាករ​វ័យក្មេង​រូប​នេះ​ ​ខកខាន​ឱកាស​អំឡុង​ការប្រកួត​មិត្តភាព​អន្តរជាតិ​ ​។​ ​



​Vinicius​ ​ត្រូវ​បាន​គ្រូបង្វឹក​ដាក់ឈ្មោះ​ក្នុង​បញ្ជីចូល​លេង​ដំបូង​ជាមួយ​ក្រុម​ប្រេស៊ីល​ ​តែ​គួរឲ្យ​សោកស្ដាយ​មិនទាន់​បាន​បង្ហាញខ្លួន​ផង​ ​ត្រូវ​ដកចេញ​ពី​ការប្រកួត​មិត្តភាព​ជាមួយនឹង​ក្រុម​ប៉ាណាម៉ា​ ​និង​សាធារណរដ្ឋ​ឆែក​ ​ដោយសារតែ​របួស​កជើង​ ​ហើយ​ត្រូវ​ជំនួស​ដោយ​កីឡាករ​របស់​ក្លិប​ ​Ajax​ ​គឺ​ ​កីឡាករ​ ​David​ ​Neres​។​



​Vinicius​ ​អាច​នឹង​សម្រាក​ព្យាបាល​រហូតដល់​ដើមខែ​ឧសភា​ ​ខណៈ​ដែល​ការប្រកួត​ ​Copa​ ​America​ ​គ្រោង​នឹង​ចាប់ផ្ដើម​នៅ​ខែមិថុនា​ខាងមុខនេះ​ ​។​ ​លោក​ ​Tite​ ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​ ​៖​ ​”​Vinicius​ ​ខកខាន​ឱកាស​បង្ហាញ​ទេពកោសល្យ​ជាមួយ​ក្រុមជម្រើសជាតិ​ ​ពេល​ការប្រកួត​មិត្តភាព​អន្តរជាតិ​ ​តែ​កីឡាករ​វ័យក្មេង​រូប​នេះ​ ​ត្រូវ​លេង​ឱ្យ​បាន​ល្អជា​មួយ​ក្លិប​។​ ​យើង​បាន​និយាយទៅ​កាន់​គាត់​ថា​ ​លេង​ឲ្យ​ល្អ​នៅក្នុង​ក្លិប​របស់​អ្នក​ ​ហើយ​យើង​នឹង​តាមដាន​ពេល​ដែលគេ​នៅ​លើ​ទីលាន​ប្រកួត​ ​”​ ​៕​



​ប្រភព​៖​ ​TrollKhmer​

    Loading...

    ពេញនិយម