ManUtd ថា ក្រោមការដឹកនាំរបស់ Solskjaer អាចជួយសន្សំលុយជាង ៥០លានផោន
អង់គ្លេស៖ Manchester United ជឿជាក់ថា ការរីកចម្រើនរបស់ក្រុម ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer នៅទឹកដី Old Trafford អាចជួយសន្សំលុយពួកគេជាង ៥០លានផោន នៅរដូវក្តៅនេះ ។
កាលពីគ្រូបង្វឹកចាស់សញ្ជាតិព័រទុយហ្គាល់ គឺ លោក Jose Mourinho តែងតែទាមទារនាំយកខ្សែការពារកណ្តាលបន្ថែមទៀត បើទោះបីជាក្រុមបិសាចក្រហម បានចំណាយប្រាក់ ៦១លានផោនលើកីឡាករ Victor Lindelof និង Eric Bailly ហើយក្ដី ។
ប្រភពរបស់ក្លិប បានបញ្ជាក់ថា ពួកគេនឹងចំណាយ ១០០លានផោនសម្រាប់កីឡាករវ័យក្មេងម្នាក់របស់ក្លិប Real Madrid គឺ Raphael Varane ប៉ុន្តែពួកគេមិនចង់ចំណាយ ៥០លានផោនទៅលើកីឡាករ Boateng ឬ Alderweireld ឡើយ នៅពេលដែលកីឡាករទាំងពីរ មានអាយុប្រហែល ៣០ឆ្នាំ ព្រមទាំងមានកំណត់ត្រារបួសច្រើនទៀតផង ។
ទោះជាយ៉ាងណាក៏ដោយ ភាពជោគជ័យរបស់ Solskjaer និងក្រុមរបស់គាត់ ក្នុងរយៈពេល៣ខែចុងក្រោយនេះ មានន័យថា ក្លិបលែងចាំបាច់ទិញខ្សែការពារកណ្ដាលទៀតហើយ។ ផ្ទុយទៅវិញក្រុមបិសាចក្រហមនៅអង់គ្លេស មានលទ្ធភាពចាយលុយទៅលើកីឡាករតំបន់ផ្សេងទៀតដូចជា ខ្សែការពារស្តាំថ្មី និង ខ្សែបម្រើកណ្តាល ៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍