កម្ពុជា ស្នើក្រុមហ៊ុនសាជីវកម្មសំណង់ផ្លូវដែកចិន ជួយអភិវឌ្ឍន៍គម្រោងផ្លូវដែកកម្ពុជា
ប្រទេសចិន ៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើដល់ក្រុមហ៊ុនសាជីវកម្មសំណង់ផ្លូវដែកចិន (CRCC) ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា រៀបចំគម្រោងអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងវិស័យដឹកជញ្ជូនតាមផ្លូវដែកនៅកម្ពុជា ។
ការស្នើនេះ បានធ្វើឡើង ក្នុងជំនួបរវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក Wang Wenzhong អនុប្រធានក្រុមហ៊ុនសាជីវកម្មសំណង់ផ្លូវដែកចិន នៅទីក្រុងប៉េកាំង ដែលក្រុមហ៊ុននេះ ជាសហគ្រាសសាធារណៈដ៏ធំមួយក្នុងចំណោមសហគ្រាសសាធារណៈជាង១០ធំៗ របស់ចិន។
លោក ទេសរដ្ឋមន្ត្រី ស្នើឲ្យក្រុមហ៊ុន CRCC ជួយធ្វើឲ្យប្រសើរឡើងវិស័យដឹកជញ្ជូនតាមផ្លូវដែកនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេស ការសម្រួលដល់ការដឹកជញ្ជូនអ្នកដំណើរ និងការដឹកជញ្ជូនទំនិញសំខាន់ៗ ដូចជា៖ ស្រូវអង្ករ ប្រេងឥន្ធនៈ សម្ភារបរិក្ខារផ្សេងៗ សំដៅកាត់បន្ថយចំណាយឡូជីស្ទីក កាត់បន្ថយពេលវេលាដឹកជញ្ជូន គ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍ នៅតាមដងផ្លូវជាដើម ។
ជាការឆ្លើយតប លោក Wang Vengzhong បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការអភិវឌ្ឍន៍វិស័យដឹកជញ្ជូនតាមផ្លូវដែកកម្ពុជា ឱ្យមានការរីកចម្រើន ដូចប្រទេសមួយចំនួនក្នុងតំបន់ ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ ជាអាទិភាព ។
កិច្ចប្រជុំនោះ ក៏បានផ្តោតជាសំខាន់លើការសិក្សាដកស្រង់បទពិសោធន៍ និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន CRCC លើគម្រោងពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅកម្ពុជា ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍