Connect with us

តួអង្គ​ខ្សែភាពយន្ត​ ​”​Shazam​!​”​ ​លេចមុខ​ ​នៅ​ប្រទេស​ចិន​

​តារា​សម្ដែង​អាមេរិក​ ​លោក​ ​Zachary​ ​Levi​ ​បាន​បង្ហាញមុខ​នៅ​ក្រុង​ប៉េកាំង​ ​ប្រទេស​ចិន​ ​ដើម្បី​ផ្សព្វផ្សាយ​ ​ខ្សែភាពយន្ត​ ​”​Shazam​”​ ​ដែល​ជា​តួអង្គ​ ​Hero​ ​ចុងក្រោយ​បង្អស់​របស់​ ​DC​ ​Universe​ ​។​



​Zachary​ ​Levi​ ​សម្ដែង​ ​ជា​តួអង្គ​ឈ្មោះ​ ​Billy​ ​Batson​ ​។​ ​នៅចំពោះមុខ​អ្នកគាំទ្រ​ ​តារា​រូប​នេះ​បាន​រៀបរាប់​ដូច្នេះ​ថា​៖​ ​«​ខ្ញុំ​យល់ថា​ ​ភាព​ខុសគ្នា​ពី​តួអង្គ​ដទៃទៀត​ ​ក្នុង​ ​DC​ ​universe​ ​របស់​ខ្សែភាពយន្ត​ ​និង​តួអង្គ​ ​ព្រម​ទាំង​ហ្វ្រេន​ឆាយ​ ​នេះ​គឺ​គេ​ជា​ក្មេង​ម្នាក់​ ​មាន​អាយុ១៤ឆ្នាំ​ ​និង​ជា​កូនចិញ្ចឹម​។​ ​គេ​ព្យាយាម​ ​និង​ស្វែងរក​ម្ដាយ​របស់​គេ​ ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ​នៅ​អាយុ១៤ឆ្នាំ​ ​គេ​ត្រូវ​រស់នៅ​ផ្ទះ​ថ្មី​ ​និង​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​។​ ​នេះ​ជា​ប្រភព​របស់​រឿង​ ​ហើយ​ខ្ញុំ​ត្រូវ​រៀន​ពី​វា​ ​ដូចដែល​អ្នក​បានឃើញ​បន្តិច​បន្ដួច​កន្លងទៅ​។​ ​ខ្ញុំ​លេង​ជា​តួអង្គ​ ​១៤ឆ្នាំ​ ​ដូច្នេះ​វា​ខុសពី​តួអង្គ​ ​DC​ ​ដទៃទៀត​ដែល​ខ្ញុំ​បាន​ស្គាល់​»​។​



​Billy​ ​Batson​ ​ជា​ក្មេងប្រុស​ដែល​អាច​ប្រែកាយ​ជា​ ​Superhero​ ​វ័យ​ជំទង់​ ​ដោយ​គ្រាន់តែ​ស្រែក​ថា​ ​”​Shazam​!​”​។​ ​Shazam​ ​មាន​ថាមពល​ ​ភាព​រហ័សរហួន​ ​និង​ការ​ប្រយុទ្ធ​ ​ជាមួយនឹង​សមត្ថភាព​ ​Superhero​ ​ដែល​ធ្វើឲ្យ​អ្នកទស្សនា​អស់សំណើច​។​ ​ខ្សែភាពយន្ត​នេះ​ ​នឹង​ចាក់​បញ្ចាំង​នៅ​រោងភាពយន្ត​ប្រទេស​ចិន​ ​ចាប់ពី​ថ្ងៃទី៥​ ​ខែមេសា​ ​ឆ្នាំ២០១៩ខាងមុខ​។​



​គួរ​បញ្ជាក់​ថា​ ​ខ្សែភាពយន្ត​ ​Superhero​ ​ដែល​ធ្វើឲ្យ​ទស្សនិកជន​ក្នុង​ប្រទេស​ចិន​ ​កោតសរសើរ​មិន​ដាច់​ពី​មាត់​ ​គឺ​ ​”​Aquaman​”​ ​ដែល​ដឹកនាំ​ដោយ​លោក​ ​James​ ​Wan​ ​។​ ​ខ្សែភាពយន្ត​នេះ​ ​រកចំណូល​បាន​ ​២៩៨​ ​លាន​ដុល្លារ​អាមេរិក​ ​នៅក្នុង​ប្រទេស​ចិន​៕​



​ប្រភព​៖​ ​china​ ​entertainment​ ​news​

Loading...

ពេញនិយម