Connect with us

ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ បានបន្តកើនឡើង​ កៀកនឹងកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន​ ខណ:អាជ្ញាធរពាក់ព័ន្ធកំពុងជួបប្រជុំ ត្រៀមវិធានការណ៍បន្ទាន់

ក្រចេះ ៖ នៅវេលាម៉ោង5រសៀល ថ្ងៃនេះ ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ បានបន្តកើនឡើងកៀកនឹងកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នហើយ ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ បានបន្តកើនឡើងកៀកទៅនឹងកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នហើយ។

មន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តក្រចេះ បានបញ្ជាក់ថា មកដល់ម៉ោង 5 រសៀល ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ បានបន្តកើនឡើងដល់កម្ពស់ 21,61 ម ហើយ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ២២ ម) ។ ពេលនេះ ទឹកបានលិចចូលតំបន់ទំនាបមួយចំនួននៅតាមដងទន្លេក្នុងខេត្ត ជាបណ្តើរៗហើយ​ ជាពិសេសនៅស្រុកចិត្របុរី ដែលរងគ្រោះជាងគេ ។

ដើម្បីឆ្លើយតបនឹងបញ្ហាទឹកជំនន់ទន្លេមេគង្គ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ ឯ.ឧ វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយថ្នាក់ខេត្តក្រចេះ កំពុងដឹកនាំកិច្ចប្រជុំ គណៈកម្មការគ្រប់គ្រង គ្រោះមហន្តរាយថ្នាក់ខេត្ត ដើម្បីពិភាក្សាគ្នាស្ដីពីការត្រៀមបង្ការ និងទប់ស្កាត់គ្រោះមហន្តរាយដោយទឹកជំនន់ទន្លេ មេគង្គ ដើម្បីជួយសង្គ្រោះ ប្រជាពលរដ្ឋឲ្យទាន់ពេលវេលា។

សូមបញ្ជាក់ថា បើតាមការព្យាករណ៏ពីក្រសួងធនធានទឹក និងឧតុនិយម គឺកម្ពស់ទឹកទន្លេមេគ្គក្រចេះ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ខាងមុខ នឹងអាចកើនឡើងដល់កម្ពស់ ២២.១៥ម៉ែត្រ លើសកម្ពស់ប្រកាសអោយប្រុងប្រយ័ត្ន ដែលមានកម្ពស់ត្រឹមតែ២២ម៉ែត្រនោះ។

ជាមួយគ្នានេះគណៈកម្មាធិការគ្រប់គ្រង់គ្រោះ មហន្តរាយ ថ្នាក់ខេត្តក្រចេះ បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តនិងរស់នៅតាមដងទន្លេ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពទឹកជំនន់ទន្លេមេគង្គ។ ហើយបានអំពាវនាវឱ្យកងកម្លាំងទាំង៣ប្រភេទត្រៀមប្រចាំការ ដើម្បីជួយជម្លៀស ប្រជាពលរដ្ឋ និងសត្វពាហនៈរកទីទួលសុវត្ថិភាព៕

         

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម