Connect with us

ពិត​ទេ​ ​លោក​ ​ម៉ា​ ​ច័ន្ទ​បញ្ញា​ ​និង​ ​កញ្ញា​ ​អ៊ី​ង​អ៊ី​ង​ ​បែកបាក់​គ្នា​ហើយ​ ​?​

​ភ្នំពេញ​៖​ ​លោក​ ​ម៉ា​ ​ច័ន្ទ​បញ្ញា​ ​និង​កញ្ញា​ ​អ៊ី​ង​អ៊ី​ង​ ​គឺជា​គូស្នេហ៍​ដ៏​ផ្អែមល្ហែម​ ​ដែល​គ្រប់គ្នា​ប្រាកដជា​បានដឹង​ថា​ ​ពួកគេ​ទាំងពីរ​ ​ស្រលាញ់​គ្នា​ប៉ុណ្ណា​ ​។​ ​ពួកគេ​ទាំងពីរ​ ​ជាគូ​ស្នេហ៍​ដ៏​ស័ក្តិសម​គ្នា​ ​រហូត​មាន​ខ្សែភាពយន្ត​ខ្លះ​ ​ពួកគេ​ត្រូវ​បាន​តម្រូវឲ្យ​សម្តែង​តួ​ ​ជា​គូរ​ស្នេហ៍​ជាមួយគ្នា​ផង​ដែរ​ ​។​ ​

​យ៉ាងណាមិញ​ ​កញ្ញា​ ​អ៊ី​ង​អ៊ី​ង​ ​បាន​បង្ហោះ​សារ​មួយ​នៅក្នុង​គណនី​ ​Facebook​ ​របស់​នាង​ផ្ទាល់​ ​ដោយ​បាន​សរសេរ​ថា​ ​លោក​ ​ម៉ា​ ​ច័ន្ទ​បញ្ញា​ ​គាត់​បាន​ផ្ញើ​សារ​ទៅកាន់​មិត្ត​ស្រី​របស់​កញ្ញា​ ​អ៊ី​ង​អ៊ី​ង​ ​និង​បាន​រៀបរាប់​រឿង​ជាច្រើន​។​ ​អ្វី​ដែល​គួរឲ្យ​ភ្ងា​ក់​ផ្អើល​ ​គឺ​កញ្ញា​ ​អ៊ី​ង​អ៊ី​ង​ ​បាន​និយាយ​ថា​ ​លោក​ ​ម៉ា​ ​ច័ន្ទ​បញ្ញា​ ​និយាយដើម​កញ្ញា​ ​អ៊ី​ង​អ៊ី​ង​ ​ដែល​ជា​សង្សារ​បស់​គាត់​ផ្ទាល់​។​ ​

​ចំណែក​លោក​ ​ម៉ា​ ​ច័ន្ទ​បញ្ញា​ ​វិញ​ ​ក៏បាន​បង្ហោះ​សារ​មួយ​រៀបរាប់​ពី​ការ​ហួសចិត្ត​របស់​គាត់​អំពី​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​កញ្ញា​ ​អ៊ី​ង​អ៊ី​ង​ ​មួយ​រយៈ​ចុងក្រោយ​នេះ​ ​។​ ​ស្រាប់តែ​ក្រោយមក​ ​កញ្ញា​ ​អ៊ី​ង​អ៊ី​ង​ ​ក៏បាន​បង្ហោះ​សារ​ដែល​ប្រកាស​ថា​ ​ពួកគេ​បែកគ្នា​ជា​ផ្លូវការ​ហើយ​ ​។​ ​
​MyTV​ ​Plus​ ​ពុំ​ទាន់​ដឹង​ច្បាស់​ថា​មានរឿង​អ្វី​ពីក្រោយ​ការ​បែកបាក់​នេះ​ទេ​ ​។​ ​MyTV​ ​Plus​ ​នឹង​ជម្រាប​ទៅកាន់​ទស្សនិកជន​នៅពេល​ដែល​មានការ​បំភ្លឺ​ពី​ពួកគេ​ទាំងពីរ​ ​នៅពេល​ក្រោយ​ ​៕​



​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Loading...

ពេញនិយម