Bayern ជះលុយ ៧៥លានអឺរ៉ូ នាំយក Ozil ទី២ ពីក្លិប Bayer Leverkusen
អាល្លឺម៉ង់៖ Bayern Munich ត្រូវបានរាយការណ៍ថា ដាក់គោលដៅនាំយកខ្សែបម្រើកណ្តាល Kai Havertz របស់ក្លិប Bayer Leverkusen ដែលនឹងគ្រងតំណែង Ozil ក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់។
Havertz បានក្លាយជាកីឡាករឆ្នើមសម្រាប់ Leverkusen ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទី ១៣គ្រាប់ និង Assist ៦គ្រាប់ គ្រប់ការប្រកួតទាំងអស់។ យោងតាមសារព័ត៌មាននៅអាល្លឺម៉ង់ Sportbild បានឲ្យដឹងថា Bayern កំពុងតែត្រៀមចុះហត្ថលេខាលើកីឡាករវ័យ ១៩ឆ្នាំរូបនេះក្នុងតម្លៃ ៧៥លានអឺរ៉ូ នាខែកក្កដា ប៉ុន្តែនឹងដាក់ឲ្យក្លិបចាស់ ខ្ចីជើងលេងរហូតដល់ឆ្នាំ២០២០ ទើបយកមកជួយក្រុម។
របាយការណ៍របស់កាសែតដដែលបានបន្តទៀតថា កីឡាករ Lucas Hernandez ក៏នឹងចូលរួមជាមួយម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga បន្ទាប់ពីបានព្រមព្រៀងគ្នាក្នុងតម្លៃ ៨០លានអឺរ៉ូជាមួយនឹង Atletico Madrid៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍