Connect with us

មិនទាន់​ចប់​រដូវ​កាល​ផង​!​ ​Bayern​ ​ទិញ​បាន​ខ្សែការពារ​ពី​ ​AT​ ​Madrid​ ​តម្លៃ​ ​៨០​ ​លាន​អឺ​រ៉ូ

អាល្លឺម៉ង់​៖​ ​Bayern​ ​Munich​ ​បាន​ចុះហត្ថលេខា​លើ​ខ្សែការពារ​ ​Lucas​ ​Hernandez​ ​របស់​ក្រុម​ ​Atletico​ ​Madrid​ ​ក្នុង​កិច្ចសន្យា​រយៈពេល​ ​៥ឆ្នាំ​ដែល​មានតម្លៃ​ខ្លួន​ ​៨០​ ​លាន​អឺ​រ៉ូ​។​



​កីឡាករ​វ័យ​ ​២៣ឆ្នាំ​ដែល​បាន​ឈ្នះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ២០១៨​ ​ជាមួយ​បារាំង​ ​នឹង​ចូលរួម​ជាមួយ​ក្រុម​កំពូល​តារាង​ ​Bundesliga​ ​នៅ​ថ្ងៃទី១​ ​ខែកក្កដា​។​



​កីឡាករ​ដែល​អាច​លេង​បាន​ទាំង​ខ្សែការពារ​កណ្ដាល​ ​និង​ខ្សែការពារ​ឆ្វេង​រូប​នេះ​ ​បង្ហាញខ្លួន​បាន៦៧ប្រកួត​នៅ​ ​La​ ​Liga​ ​ហើយ​ជួយ​ ​Atletico​ ​ឈ្នះ​ពាន​ ​Europa​ ​League​ ​និង​ ​Super​ ​Cup​ ​និង​លេង​បាន១៥លើក​នៅ​ជម្រើសជាតិ​៕​



​ប្រភព​៖​ ​TrollKhmer​

    Loading...

    ពេញនិយម