ប្រមុខដឹកនាំយោធាថៃ ព្រមានពីជម្លោះនៅក្រោយបោះឆ្នោត
ប្រទេសថៃ ÷ ប្រមុខដឹកនាំយោធាថៃ នឹងធ្វើសេចក្ដីពន្យល់នៅក្រោយការបោះឆ្នោតជាតិ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ ខណៈរបបសឹក ប្រាប់ឲ្យរដ្ឋាភិបាលចម្រុះរបស់គណបក្សចំនួន៧ ដឹកនាំដោយបក្សភឿថៃ ជៀសវាងជម្លោះនៅក្រោយការបោះឆ្នោត។
អគ្គមេបញ្ជាការកងទ័ពលោក Pornpipat Benyasri បានកោះប្រជុំបន្ទាន់មួយ នៅថ្ងៃទី២៨មីនានេះ ជាមួយអគ្គមេបញ្ជាការ ៣រូបផ្សេងទៀត ព្រមទាំងអគ្គស្នងការប៉ូលីសជាតិថៃ ដើម្បីពិភាក្សាពីស្ថានភាពក្រោយការបោះឆ្នោត។ ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំសាលាហ្វឹកហ្វឺនកងទ័ពថៃ ក៏នឹងធ្វើការសម្រេចផងដែរ លើការពិនិត្យដកហូតពានរង្វាន់នានាដែលអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ទទួលបាន។
លោក ថាក់ស៊ីន ដែលធ្លាប់ជាសមាជិកនៃសាលាហ្វឹកហ្វឺនកងទ័ពថៃ ទទួលបានពានរង្វាន់ ស្ដីពីការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច កាលពីឆ្នាំ១៩៩១។ លោកក៏ធ្លាប់ទទួលបានពានរង្វាន់មួយផ្សេងទៀត នៅឆ្នាំ២០១១ ផ្នែកដឹកនាំ។ ការដកហូត ពានរង្វាន់ទាំងនេះ គឺ ដោយសារពាក់ព័ន្ធនឹងទោសលោកថាក់ស៊ីន និងក្រោយពីលោក ត្រូវដកហូតមុខតំណែងប៉ូលិស។
លោកថាក់ស៊ីន ពាក់ព័ន្ធនឹងការបំពានអំណាច និងត្រូវបានតុលាការកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារ ២ឆ្នាំ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០០៨ ជុំវិញករណីទិញលក់ដីនៅតំបន់ Ratchadaphisek ក្រុងបាងកក។
អ្នកនាំពាក្យយោធាថៃ លោក Winthai Suvaree បានព្រមានគណបក្សនយោបាយ ដែលបានបង្កើតរដ្ឋាភិបាលចម្រុះ ឬក្រុមចម្រុះ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៩ មិនត្រូវបង្កភាពវឹកវរ ដែលអាចឈានដល់ការបង្កើតជាជម្លោះគ្រប់រូបភាព។
សូមជម្រាបថារដ្ឋាភិបាលចម្រុះរបស់គណបក្ស ភឿ ថៃ ទទួលបានអាសនៈរដ្ឋសភា ២៥៥អាសនៈ (រដ្ឋាភិបាលថ្មីអាចបង្កើតដោយមានចំនួន ២៥១ អាសនៈឡើងទៅ)។ ក្នុងនោះមានគណបក្សចូលរួមដូចជា៖ គណបក្ស អនាគតទៅមុខ (Future Forward), គណបក្ស Seri Ruam Thai, គណបក្ស Prachachart, គណបក្ស Puea Chat, គណបក្ស សេដ្ឋកិច្ច ថ្មី (New Economics) និង គណបក្ស អំណាច ប្រជាជន ថៃ (Thai People Power)៕
ប្រភព៖ Bangkok Post
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍