Connect with us

លោក Keisuke Honda ធ្វើជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនកសិកម្មមួយនៅកម្ពុជា

​ភ្នំពេញ​ ​៖​ ​លោក​ ​Keisuke​ ​Honda​ ​គឺជា​តារាបាល់ទាត់​អាជីព​របស់​ប្រទេស​ជប៉ុន​ ​ដែល​បច្ចុប្បន្ន​ ​កំពុង​លេង​ឲ្យ​ក្លិប​បាល់ទាត់​មួយ​ ​ឈ្មោះថា​ ​Melbourne​ ​Victory​ ​ក្នុង​ប្រទេស​អូស្ត្រាលី​ ​ហើយក៏​ធ្លាប់​លេង​ឲ្យ​ក្លិប​បាល់​ទា​ត់​ធំៗ​នៅ​អឺរ៉ុប​ ​ដូចជា​ ​AC​ ​Milan​ ​របស់​អ៊ីតាលី​ ​និង​ ​CSKA​ ​Moscow​ ​របស់​ ​រុស្សី​ផង​ដែរ​ ​។​ ​ទន្ទឹម​នឹង​នេះ​ ​បច្ចុប្បន្ន​ ​លោក​ ​ក៏​ជា​គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​របស់​កម្ពុជា​ ​ដោយ​បាន​កាន់​តួនាទី​នេះ​ ​ចាប់តាំងពី​ខែសីហា​ ​ឆ្នាំ២០១៨​ ​មក​ម្លេះ​ ​។​

​ក្រៅពី​ធ្វើជា​កីឡាករ​បាល់ទាត់​អាជីព​ ​និង​ជា​គ្រូបង្វឹក​ហើយ​ ​លោក​ ​Keisuke​ ​Honda​ ​ក៏​ជា​ទូត​សុច្ឆន្ទៈ​ ​របស់​ក្រុមហ៊ុន​ ​អេ​ហ្គ្រី​បា​ឌី​ ​(​Agribuddy​)​ ​ដែល​ជា​ក្រុមហ៊ុន​ជប៉ុន​មួយ​ ​បាន​ជួយ​សម្របសម្រួល​ដល់​ចង្វាក់​ផលិតកម្ម​កសិកម្ម​ ​នៅក្នុង​ប្រទេស​កម្ពុជា​ ​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​ ​និង​ការ​កសាង​បណ្ដាញ​ញក្រុ​មកសិ​ករ​នៅ​តាម​បណ្ដា​ខេត្ត​ចំនួន​ ​៦​ ​គឺ​ ​កំពង់ធំ​ ​សៀមរាប​ ​បន្ទាយមានជ័យ​ ​ប៉ៃលិន​ ​បាត់ដំបង​ ​និង​ ​ពោធិ៍សាត់​ ​​ដោយ​ផ្ដោត​លើ​ដំណាំ​កសិកម្ម​ ​ដូចជា​ ​ស្រូវ​ ​ពោត​ ​និង​ដំឡូង​​មី​ ។​

ការចូលរួម​របស់​លោក​ ​Keisuke​ ​Honda​ ​ជាមួយ​នឹង​អេ​ហ្គ្រី​បា​ឌី​ ​គឺ​ក្នុង​បំណង​ជួយ​លើកទឹកចិត្ត​ ​ដល់​កសិករ​ខ្នាត​តូច​នានា​នៅក្នុង​ប្រទេស​កម្ពុជា​ ​ក៏ដូចជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេងទៀត​ ​ដែល​កសិករ​ភាគច្រើន​កំពុង​ប្រឈម​បញ្ហា​ក្នុង​កែប្រែ​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​របស់​គេ​។​

លោក​ ​យ៉ង់​ ​ប៉ាក់​ ​នាយក​ក្រុមហ៊ុន​ ​អេ​ហ្រ្គី​បា​ឌី​ ​ប្រចាំ​ប្រទេស​កម្ពុជា​ ​បាន​ថ្លែង​ថា​៖​ ​“​អេ​ហ្រ្គី​បា​ឌី​មាន​អ្នក​វិនិយោគ​ភាគច្រើន​ជា​ជនជាតិ​ជប៉ុន​ ​ហើយ​ការដែល​មាន​លោក​ ​Keisuke​ ​Honda​ ​ជា​ទូត​ ​សុច្ឆន្ទៈ​ផង​នោះ​ ​យើង​ជឿជាក់​ថា​ ​ប្រជាកសិករ​ ​អ្នកផ្ដល់​ទុន​កសិកម្ម​ ​អ្នកផ្ដល់​សេវា​កសិកម្ម​ ​ដូចជា​អ្នក​ភ្ជួរ​រាស់​ ​និង​ដឹកជញ្ជូន​ ​អ្នក​កែច្នៃ​កសិផល​ ​ក៏ដូចជា​ ​រោងម៉ាស៊ីន​កិនស្រូវ​ជាដើម​ ​នឹង​មានទំនុក​ចិត្ត​មក​លើ​សេវាកម្ម​របស់​ក្រុមហ៊ុន​ ​ក្នុង​ការ​ជួយ​សម្របសម្រួល​ដំណើរការ​ផលិតកម្ម​កសិកម្ម​ដំណាំស្រូវ​ ​ដំឡូងមី​ ​និង​ពោត​ ​នៅ​កម្ពុជា​”​ ​។​ ​

លោក​ ​បាន​បន្ថែម​ថា​៖​ ​“​សេវាកម្ម​របស់​អេ​ហ្គ្រី​បា​ឌី​ ​គឺ​ធ្វើ​យ៉ាងណា​ជួយ​ឲ្យ​កសិករ​ ​ទទួល​បាន​ទុន​ ​វិនិយោគ​ ​ហើយ​កសិផល​របស់​ពួកគេ​ ​អាច​លក់​នៅ​លើ​ទីផ្សារ​ ​ទៅ​ឲ្យ​អ្នក​កែច្នៃ​ ​ក៏ដូចជា​ ​រោងម៉ាស៊ីន​ ​ដែល​ទាំងអស់​នេះ​ ​គឺ​មាន​គោលបំណង​លើកកម្ពស់​ជីវភាពរស់នៅ​របស់​ពួកគាត់​ ​ក៏ដូចជា​ ​ធ្វើឲ្យ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ ​មានការ​លូតលាស់​រីកចម្រើន​”​។​

​បច្ចុប្បន្ន​ ​ក្រុមហ៊ុន​ ​អេ​ហ្គ្រី​បា​ឌី​ ​ផ្ដល់​សេវាកម្ម​កសិកម្ម​ ​ដោយ​ជួយ​សម្របសម្រួល​ដល់​ការ​ផ្ដល់​ទុន​ ​ដល់​កសិករ​ខ្នាត​តូច​ ​និង​ការ​ផ្ដល់​ទុន​ដល់​អ្នក​កែច្នៃ​ ​តាមរយៈ​ការ​សហការ​ជាមួយនឹង​ ​គ្រឹះស្ថាន​ ​ហិរញ្ញវត្ថុ​នានា​ ​ជួយ​ផ្ដល់​បច្ចេកទេស​កសិកម្ម​ដល់​កសិករ​ ​ដើម្បី​ទទួល​បាន​ទិន្នផល​ខ្ពស់​ ​ជួយ​ ​សម្របសម្រួល​ការ​លក់​កសិផល​ ​ការ​ដឹកជញ្ជូន​ ​និង​ទីផ្សារ​កសិផល​ ​និង​ជួយ​សម្រួល​ដល់​ការ​ ​ផ្ដល់​ទុន​ដល់​ ​អ្នក​កែច្នៃ​ ​និង​រោងម៉ាស៊ីន​កិនស្រូវ​ ​ធ្វើ​យ៉ាងណា​ឲ្យ​ពួកគាត់​ ​មានលទ្ធភាព​អាច​ស្រូប​ ​យក​កសិផល​ ​ដែល​កសិករ​ ​ផលិត​បាន​ដើម្បី​ធ្វើការ​កែច្នៃ​ ​ផ្គត់ផ្គង់​ដល់ទី​ផ្សារ​ក្នុង​ស្រុក​ ​និង​នាំចេញ​ទៅកាន់​បរទេស​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម