ឆមាសទី ១ ឆ្នាំនេះ រាជរដ្ឋាភិបាលអនុម័តលើគម្រោងវិនិយោគក្នុងតម្លៃទុន ៣៥០០លានដុល្លារ កើនឡើង ១៤ភាគរយ
នៅក្នុងឆមាសទី១ ឆ្នាំ២០១៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ១០៦គម្រោង ដែលក្នុងនោះមានគម្រោងថ្មីចំនួន ៩៧ និងគម្រោងពង្រីកផលិតកម្មចំនួន ៩។ ទុនវិនិយោគសរុបនៃគម្រោងដែលត្រូវបានអនុម័តទាំងនេះមានចំនួនប្រមាណ ៣៥០០លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួនប្រមាណជិត ១០ម៉ឺនកន្លែង។
តួលេខវិនិយោគនៅកម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០១៨ ប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០១៧ មានការកើនឡើងចំនួន ១៩គម្រោង ខណៈពេលដែលទំហំទុនវិនិយោគមានការកើនឡើងចំនួន ១៤% ជាពិសេស ការវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានការកើនឡើងខ្លាំង រហូតដល់ទៅ ៧៧%។ ជាមួយគ្នានេះ ការវិនិយោគក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាលមានការកើនទ្បើង ២២% ដែលក្នុងនោះគម្រោងរោងចក្រកាត់ដេរសម្លៀកបំពាក់មានការកើនទ្បើងចំនួន ៨គម្រោង ពី១៥គម្រោងក្នុងឆមាសទី១ ឆ្នាំ២០១៧ មក២៣គម្រោងក្នុងឆមាសទី១ ឆ្នាំ២០១៨។
ជារួម តួលេខវិនិយោគនេះបានបង្ហាញឱ្យឃើញនូវនិន្នាការនៃការវិនិយោគដែលមានការកើនឡើង នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ ដោយមិនមានសញ្ញានៃការរារែក ឬការបង្អែរបង្អង់ក្នុងការបណ្តាក់ទុនវិនិយោគឡើយ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍