Connect with us

Juventus​,​ ​Spurs​,​ ​Man​ ​Utd​ ​និង​ ​Inter​ ​ណាត់ជួប​គ្នា​នៅ​សិង្ហបុរី​ ​ពាន​ ​ICC​

​បរទេស​៖​ ​Juventus​,​ ​Totthenham​ ​Hotspur​,​ ​Inter​ ​Milan​ ​និង​ ​Manchester​ ​United​ ​នឹង​ត្រូវ​តតាំងគ្នា​នៅក្នុង​ពានរង្វាន់​មិត្តភាព​អន្តរជាតិ​ ​International​ ​Champions​ ​Cup​ ​(​ICC​)​ ​ដែល​គ្រោង​ធ្វើឡើង​នៅ​ប្រទេស​សិង្ហបុរី​ ​នៅ​ខែកក្កដា​ ​ឆ្នាំ២០១៩ខាងមុខ​ ​នេះ​បើ​យោង​តាម​ការប្រកាស​របស់​ក្រុម​អ្នក​រៀបចំ​ ​ICC​ ​កាលពី​ថ្ងៃទី២៧​ ​ខែមីនា​ ​ឆ្នាំ​ ​២០១៩​ ​។​

​ការប្រកួត​ចំនួន​ពីរ​ ​នឹង​ត្រូវ​ធ្វើឡើង​នៅ​កីឡដ្ឋាន​ជាតិ​សិង្ហបុរី​ ​ដោយក្រុម​ ​Manchester​ ​United​ ​តតាំង​នឹង​ ​Inter​ ​Milan​ ​នៅ​ថ្ងៃទី២០​ ​ខែ​ ​កក្កដា​ ​ខណៈ​ ​Juventus​ ​ត្រូវ​ប៉ះ​ ​Spurs​ ​នៅ​ថ្ងៃទី២១​ ​ខែកក្កដា​ ​។​ ​ការប្រកួត​ ​ចាប់ផ្ដើម​ពី​ម៉ោង​ ​៧​:​៣០​ ​នាទី​ ​(​ម៉ោង​នៅ​សិង្ហបុរី​)​ ​។​



​ពានរង្វាន់​ ​ICC​ ​នឹង​ត្រូវ​ធ្វើឡើង​បន្ទាប់ពី​លី​គ​កំពូល​នៅ​ទ្វីបអឺរ៉ុប​ ​ចប់​រដូវ​កាល​ ​ដើម្បី​ជា​ការ​ត្រៀម​សម្រាប់​រដូវ​កាល​ថ្មី​ ​។​ ​ការប្រកួត​ដែល​រៀបចំ​នៅ​សិង្ហបុរី​ ​ជាផ្នែក​មួយ​តែប៉ុណ្ណោះ​ ​ដោយ​ក្លិប​ដែល​ចូលរួម​ទាំងអស់​ ​នឹង​មាន​រហូតដល់​ ​១២ក្រុម​ ​។​
​គួរ​រម្លឹក​ផង​ដែរ​ថា​ ​Spurs​ ​ជា​ជើងឯក​ ​ICC​ ​កាលពី​រដូវ​កាលមុន​ ​ខណៈ​សិង្ហបុរី​ ​គឺជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​របស់​ក្លិប​ ​Arsenal​,​ ​Atletico​ ​Madrid​ ​និង​ ​Paris​ ​Saint​-​Germain​ ​៕​



​ប្រភព​៖​ ​Channel​ ​Newsasia​
​អត្ថបទ​៖​ ​ចាន់​ ​សោភ័ណ្​ឌ​លាភ​

    Loading...

    ពេញនិយម