Connect with us

ManCity​ ​ជឿ​ថា​ ​អាច​ចងជើង​ ​Sane​ ​ដោយ​កុងត្រា​ថ្មី​ ​ដែល​ផ្ដល់​ប្រាក់ឈ្នួល​ទ្វេដង

អង់គ្លេស​៖​ ​Manchester​ ​City​ ​មានទំនុក​ចិត្ត​ថា​ ​ពួកគេ​អាច​ចងជើង​កីឡាករ​ ​Leroy​ ​Sane​ ​ជាមួយនឹង​កិច្ច​ព្រមព្រៀង​កុងត្រា​ថ្មី​ ​ដែល​តម្លើង​ប្រាក់ឈ្នួល​ទ្វេដង​ដល់​កីឡាករ​រូប​នេះ​ ​មុន​ពេល​បញ្ចប់​រដូវ​កាល​នេះ​ ​។​



​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ​ ​Premier​ ​League​ ​ឆ្នាំមុន​មានការ​ខកចិត្ត​តិចតួច​នៅពេល​ដែល​ពួកគេ​មាន​បញ្ហា​ក្នុង​ការ​ព្យាយាម​បន្ត​កុងត្រា​ជាមួយ​ខ្សែបម្រើ​ស្លាប​អាល្លឺម៉ង់​ ​ខណៈ​ដែល​នឹង​អស់​សុពលភាព​ ​ឆ្នាំ២០២១​។​ ​ប៉ុន្តែ​ភាព​ជាប់​គាំង​នេះ​ ​អាច​នឹង​ដោះស្រាយ​បាន​ ​នៅពេល​ក្លិប​ ​គ្រោង​ផ្ដល់​ប្រាក់ឈ្នួល​ទ្វេដង​ដល់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​។​ ​

​យោង​តាម​ ​The​ ​Mirror​ ​បាន​ឲ្យដឹង​ថា​ ​កីឡាករ​វ័យ​ ​២៣ឆ្នាំ​រូប​នេះ​ ​អាច​រក​ប្រាក់​បាន​ ​១៨ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍​ ​ប្រសិនបើ​យល់ព្រម​បន្ត​កុងត្រា​ថ្មីនេះ​៕​



​ប្រភព​៖​ ​TrollKhmer​

    Loading...

    ពេញនិយម