Connect with us

Man City កំពុងសម្លឹងមើលកីឡាករ Gareth Bale ទី២ នៅក្លិប Swansea City

អង់គ្លេស៖ Manchester City កំពុងសម្លឹងមើលខ្សែប្រយុទ្ធស្លាប Dan James របស់ក្លិប Swansea City នេះបើតាមរបាយការណ៍របស់កាសែត The Sun។

ក្រោយពីខ្សែបម្រើស្លាបរបស់ក្លិប Swansea ខកខានការផ្ទេទៅក្លិប Leeds ក្នុងតម្លៃ ៧លានផោនកាលពីខែមករា ពេលនេះ Manchester City កំពុងតែតាមដានកីឡាករ James ដែលបានរកគ្រាប់បាល់ឈ្នះលើក្រុមជម្រើសជាតិស្លូវ៉ាគី អំឡុងពេលការប្រកួតមិត្តភាពអន្ដរជាតិ សម្រាប់មកបំពេញចន្លោះកីឡាកររបួស និងលេងក្នុងពានមិនសូវសំខាន់មួយចំនួន ។

ទម្រង់លេងដ៏ល្អរបស់កីឡាករវ័យ ២១ឆ្នាំនៅឯកីឡដ្ឋាន Liberty ហាក់ដូចផ្ដល់ដំណឹងដល់ក្លិប Swansea ថា ពួកគេនឹងចំណេញប្រាក់ច្រើន ពីការលក់កីឡាករដែលក្លិបផលិតបានទៅឲ្យក្រុមធំៗដែលចង់បាន ។

កីឡាករ James ត្រូវបានអ្នកគាំទ្រប្រៀបធៀបទៅនឹងកីឡាករមិត្តរួមក្រុមជម្រើសជាតិវែល គឺកីឡាករ Gareth Bale សម្រាប់ល្បឿន និងការអូសបាល់នៅចំហៀង ៕

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម