Connect with us

សោក​ស្តាយ​ទេ​ ​ប្រសិនបើ​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​លាឈប់​ពី​តំណែង​ប្រធាន​សមាគម​?

​ភ្នំពេញ​៖​ ​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​គឺជា​តារា​សម្តែង​ជើងចាស់​ដ៏​ល្បីល្បាញ​ប្រចាំ​ប្រទេស​កម្ពុជា​ ​ដែល​ប្រិយមិត្ត​ជាច្រើន​ ​ទទួល​ស្គា​ស់​សមត្ថភាព​សម្តែង​របស់​គាត់​ ​ជា​ពិ​សេ​សេ​ពេល​គាត់​ដើរតួ​ ​កាច​ ​ឆ្នាស​ ​និង​ឈ្នានីស​ ​ជាដើម​។​ ​



​ក្រៅពី​អាជីព​ជាតា​រា​សម្តែង​ក្នុង​វិស័យ​សិល្ប​ ​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​ក៏​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ ​ដែល​ជានិច្ចកាល​ ​អ្នកនាង​តែងតែ​សកម្ម​ជានិច្ច​ក្នុង​ការ​ដោះស្រាយ​ ​និង​ជួយ​ទៅដល់​សិល្បករ​ខ្មែរ​ ​នៅពេល​ដែល​ពួកគេ​មាន​បញ្ហា​។​ ​



​ដោយ​ឡែ​ក​ថ្មី​ៗ​នេះ​ ​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​បាន​ធ្វើឲ្យ​ប្រិយមិត្ត​ជាច្រើន​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន​ ​ក្រោយពី​គាត់​បាន​បង្ហោះ​សារ​មួយ​ ​ដោយ​សរសេរ​រៀបរាប់​ពី​ការងារ​របស់​ខ្លួន​ ​និង​បាន​និយាយ​ថា​ ​ជិតដល់​ពេល​ដែល​អ្នកនាង​ត្រូវ​ចាកចេញ​ពី​ការងារ​នេះ​ ​។​


​ ​
​មិន​តែប៉ុណ្ណោះ​ ​ប្រធាន​សមាគម​រូប​នេះ​ ​ក៏បាន​បង្ហោះ​សារ​មួយទៀត​ដែល​ខ្លួន​បាន​សួរ​ពី​ភាព​ខុសគ្នា​រវាង​ពាក្យ​ថា​ដល់​អ​ណ​ត្តិ​ត្រូវ​ចាកចេញ​ ​និង​ពាក្យ​ចង់​លាឈប់​ពី​តំណែង​ ​ខុសគ្នា​យ៉ាង​ម្តេច​ផង​ដែរ​។​ ​



​សារ​ទាំងពីរ​របស់​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​បាន​ធ្វើឲ្យ​ប្រិយមិត្ត​កំពុងតែ​ឆ្ងល់​ថា​ ​ការ​ចាកចេញ​នេះ​ជា​ការ​ចាកចេញ​ដោយសារ​អ្នកនាង​ដល់​អ​ណ​ត្តិ​ត្រូវ​ចាកចេញ​ ​ឬក៏​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​ចង់​លាឈប់​ពី​តំណែង​ ​៕​



​​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Loading...

ពេញនិយម