Connect with us

នារី​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ ​ដោយសារតែ​ច្រឡំ​ដើរចូល​ក្នុង​បន្ទប់​របស់​ ​Justin​ ​Bieber​

​សហរដ្ឋអាមេរិក​៖​ ​កាលពី​ម្សិលមិញ​នេះ​ ​នារី​ម្នាក់​ត្រូវ​បាន​គេ​ចាប់ខ្លួន​ ​បន្ទាប់ពី​នាង​ច្រឡំ​ដើរចូល​ក្នុង​បន្ទប់​របស់​តារា​ច្រៀង​ដ៏​ល្បី​ ​លោក​ ​Justin​ ​Bieber​ ​។​ ​



​យោង​តាម​មន្រ្តី​អនុវត្ត​ច្បាប់​បាន​ឲ្យដឹង​ថា​ ​នារី​ម្នាក់​នោះ​ ​ប្រហែលជា​ស្រវឹង​នៅពេល​ដែល​នាង​ច្រឡំ​ដើរចូល​ក្នុង​បន្ទប់​របស់​ ​Justin​ ​Bieber​ ​នោះ​។​ ​នារី​ម្នាក់​នោះ​ ​ត្រូវ​បាន​គេ​ចាប់ខ្លួន​ដោយសារតែ​ការ​លួចចូល​ក្នុង​បន្ទប់​ ​ដោយ​គ្មាន​ការ​អ​នុញ្ញា​ត្តិ​ ​ដែល​វា​ជា​ការរំលោភ​លើ​ឯកជន​ភាព​។​ ​



​នារី​ម្នាក់​នោះ​ ​បាន​បកស្រាយ​ថា​ ​តាមការពិត​ខ្លួន​ ​បាន​មកលេង​ភ្ញៀវ​ក្នុង​សណ្ឋាគារ​ដែល​ស្នាក់នៅ​ក្នុង​បន្ទប់​ក្បែរ​លោក​ ​Justin​ ​Bieber​។​ ​
​ទោះ​យ៉ាងណា​ ​លោក​ ​Justin​ ​Bieber​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​មិន​មានការ​ភ័យខ្លាច​ពី​ហេតុការណ៍​នោះ​ទេ​ ​ហើយក៏​មិនបាន​ឲ្យ​នារី​ម្នាក់​នោះ​សង​ការខូចខាត​អ្វី​ដែល​ ​ដោយខ្លួន​គ្រាន់តែ​ទាមទារ​ឱ្យ​ស្ត្រី​រូប​នោះ​ ​ចាកចេញ​ពី​បន្ទប់​របស់​ខ្លួន​តែប៉ុណ្ណោះ​៕​



​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Loading...

ពេញនិយម