ម្ចាស់ពានរង្វាន់ Master Chef Khmer លោក ដារ៉ា នឹងចូលរួមសង្រ្កាន្តឆ្នាំថ្មី នៅវិទ្យាល័យឥន្ទ្រទេវី
ភ្នំពេញ៖ កាន់តែខិតជិតមកដល់ហើយ សម្រាប់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងនោះ គេសង្កេតឃើញថា គ្រប់បណ្តាវិទ្យាល័យជាច្រើននៅក្នុងប្រទេសកម្ពុជា កំពុងតែរវល់ក្នុងការរៀបចំសង្ក្រាន្តឆ្នាំថ្មី មុនពិធីបុណ្យចូលមកដល់។
ដោយឡែក នៅថ្ងៃទី៥ ទី៦ និងទី៧ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ វិទ្យាល័យឥន្ទ្រទេវី នឹងរៀបចំកម្មវិធីពិសេស សង្ក្រាន្តឆ្នាំថ្មី ដើម្បីឲ្យសិស្សានុសិស្ស អាណាព្យាបាល និងប្រជាពលរដ្ឋ បានចូលរួមលេងកម្សាន្តសប្បាយ ជាមួយនឹងការដាក់តាំងផលិតផលដែលជាស្នាដៃរបស់សិស្សវិទ្យាល័យឥន្ទ្រទេវី រួមទាំងមានការរាំលេងនូវចង្វាក់ប្រពៃណីខ្មែរផងដែរ ។
អ្វីដែលពិសេសជាងនេះទៀត ម្ចាស់ពានរង្វាន់ចុងភៅឯក Master Chef Khmer លោក យូ ថនដារ៉ា ក៏នឹងចូលរួមធ្វើជាគណៈកម្មការប្រកួតប្រជែងក្នុងកម្មវិធី «ចុងភៅឯកសង្ក្រាន្តឆ្នាំថ្មី» របស់វិទ្យាល័យឥន្ទ្រទេវី នេះផងដែរ។
លោក យូ ថនដារ៉ា បានប្រាប់ក្រុមការងារ MyTV Plus ថា ៖ «គាត់ពិតជាមានអារម្មណ៍សប្បាយរីករាយ ដែលបានធ្វើជាគណៈកម្មការចុងភៅឯកសង្ក្រាន្តឆ្នាំថ្មី» ។ លោក យូ ថនដារ៉ា បានបន្តថា លោក នឹងយកចំណេះដឹងដែលលោកមាន មកចែករំលែកដល់ប្អូនៗ ដើម្បីឲ្យប្អូនៗស្គាល់ពីរបៀបផ្សំគ្រឿងនៃមុខម្ហូប និងការរចនាសោភ័ណភាពមុខម្ហូប ដើម្បីទទួលបានការចាប់អារម្មណ៍ពីគណៈកម្មការ និងអតិថិជន។
ម្ចាស់ពានរង្វាន់ចុងភៅឯក Master Chef Khmer របស់ស្ថានីយទូរទស្សន៍CTN នឹងចូលរួមធ្វើការចម្អិនម្ហូបដោយផ្ទាល់ដៃ ចែកជូនសិស្សានុសិស្ស នៅវិទ្យាល័យឥន្ទ្រទេវី ពិសារដោយឥតគិតថ្លៃ ។
កុំភ្លេចចូលរួមអោយបានច្រើនកុះករ ជាមួយសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យឥន្ទ្រទេវី ចាប់ផ្តើមពីថ្ងៃទី ៥ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured
- យូ ថនដារ៉ា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍