Connect with us

តៃវ៉ាន់​ ​ដាក់​សំណើទិញ​រថក្រោះ​ ​និង​យន្តហោះ​ចម្បាំង​ ​ប្រឆាំង​នឹង​ចិន​

​តៃវ៉ាន់​៖​ ​ប្រធានាធិបតី​កោះ​តៃវ៉ាន់​ ​លោកស្រី​ ​Tsai​ ​Ing​-​wen​ ​បាន​មានប្រសាសន៍​ថា​ ​លោកស្រី​បាន​ដាក់​សំណើទិញ​រថក្រោះ​ប្រភេទ​ ​M​-​1​ ​Abrams​ ​និង​យន្តហោះ​ចម្បាំង​ ​F​-​16B​ ​ជាច្រើន​គ្រឿង​ពី​សហរដ្ឋអាមេរិក​ ​។​ ​លោកស្រី​ ​បន្ត​ថា​ ​រដ្ឋាភិបាល​អាមេរិក​ ​បាន​ឆ្លើយតប​ដោយ​វិជ្ជមាន​តាម​សំណើ​ ​ដើម្បី​គាំទ្រ​តៃវ៉ាន់​ ​ទប់ទល់​នឹង​សម្ពាធ​ពី​ចិនដីគោក​ ​។​



​ថ្លែងប្រាប់​សារព័ត៌មាន​សហរដ្ឋអាមេរិក​ ​ក្រោយ​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​ប៉ាស៊ីហ្វិក​ ​លោកស្រី​ប្រធានាធិបតី​ ​បាន​បញ្ជាក់​ថា​ ​ការទិញ​រថក្រោះ​ ​និង​យន្តហោះ​ចម្បាំង​នេះ​ ​នឹង​ជួយ​ឲ្យ​តៃវ៉ាន់​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ទាំង​លើ​ដី​ ​និង​លើ​អាកាស​ ​ព្រមទាំង​បង្ហាញ​ពិភពលោក​ថា​ ​អាមេរិក​បាន​ប្រឹងប្រែង​ដើម្បី​ការពារ​តៃវ៉ាន់​។​ ​លោកស្រី​ ​បន្ថែម​ថា​ ​ការ​កើនឡើង​នៃ​សម្ពាធ​ពី​ចិន​ ​ចំពោះ​តៃវ៉ាន់​ ​ដើម្បី​បង្ខំឲ្យ​ទទួលយក​គោលនយោបាយ​ ​”​ ​ប្រទេស​មួយ​ ​ប្រព័ន្ធ​ពីរ​”​ ​ជា​សញ្ញា​បង្ហាញ​ពី​តម្រូវការ​របស់​តៃវ៉ាន់​ ​ក្នុង​ការ​ពង្រឹង​វិស័យ​ការពារ​ជាតិ​របស់​ខ្លួន​ ​។​



​កាលពី​ថ្ងៃទី២៤​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​ក្រុង​វ៉ាស៊ីនតោន​ ​បាន​បញ្ជូន​នាវា​ឆ្មាំ​សមុទ្រ​មួយចំនួន​ ​ទៅកាន់​ដែនសមុទ្រ​ ​ដែល​នៅចន្លោះ​រវាង​កោះ​តៃវ៉ាន់​ ​និង​ចិនដីគោក​ ​ដើម្បី​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​ជ្រោមជ្រែង​បន្ថែម​ទៀត​ ​សម្រាប់​សន្តិសុខ​កោះ​មួយ​នេះ​ ​។​

​លោក​ប្រធានាធិបតី​ចិន​ ​ស៊ី​ ​ជិន​ពីង​ ​បាន​ថ្លែង​កាលពី​ខែមករា​ ​នៅក្នុង​ពិធី​រំឭក​ខួប៤០ឆ្នាំ​ ​នៃ​ការប្រកាស​សេចក្តី​ថ្លែងការណ៍​គោលនយោបាយ​របស់​ចិន​ទៅលើ​តៃវ៉ាន់​ ​ថា​ ​ក្រុង​ប៉េកាំង​ ​នឹង​ប្រើ​កម្លាំងទ័ព​ ​ដើម្បី​ប្រឆាំង​នឹង​សកម្មភាព​ផ្តាច់​ខ្លួន​ ​ប្រកាស​ឯករាជ្យ​របស់​តៃវ៉ាន់​ ​និង​កម្លាំង​ខាងក្រៅ​ដែល​ជ្រៀតជ្រែក​ចំពោះ​ការ​បង្រួបបង្រួម​គ្នា​ ​។​



​គួរ​ជម្រាប​ថា​ ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់​ ​នៅ​តំបន់​ប៉ាស៊ីហ្វិក​ ​ក្នុង​រដ្ឋ​ ​Palau​,​ ​Nauru​ ​និង​ ​Marshall​ ​Islands​ ​នៅ​ចុងខែ​មីនា​នេះ​ ​កើតឡើង​អំឡុង​មាន​ភាព​តានតឹង​រវាង​តៃវ៉ាន់​ ​និង​ចិនដីគោក​ ​ដែល​ដាក់​ការសង្ស័យ​លើ​គណបក្ស​ដំណើរ​ឆ្ពោះទៅ​លទ្ធិប្រជាធិបតេយ្យ​ ​(​Democratic​ ​Progressive​)​ ​របស់​លោកស្រី​ ​Tsai​ ​។​

​គួរ​រំឭក​ថា​ ​កាលពី​ថ្ងៃទី៦​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​ក្រសួងការពារជាតិ​កោះ​តៃវ៉ាន់​ ​បាន​ដាក់​សំណើ​ទៅកាន់​សហរដ្ឋអាមេរិក​ ​ដើម្បី​ទិញ​យន្តហោះ​ចម្បាំង​ចំនួន​ ​៦៦គ្រឿង​ ​ជាមួយនឹង​មី​ស៊ី​លបំ​ពាក់​លើ​យន្តហោះ​ ​ដែល​មានតម្លៃ​សរុប​ ​១៣ពាន់​លាន​ដុល្លារ​អាមេរិក​ ​៕​



​ប្រភព​៖​ ​Channel​ ​Newsaisa​
​អត្ថបទ​៖​ ​ចាន់​ ​សោភ័ណ្​ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម