Connect with us

ម្ចាស់​បទ​ ​«​ចង់​ជួប​ ​Idol​»​ ​នឹង​មក​បង្ហាញខ្លួន​ក្នុង​កម្មវិធី​ ​សោភ័ណ​តន្រ្តី​ចុង​សប្តាហ៍​នេះ​ ​ចូលរួម​ទស្សនា​កម្សាន្ត​រីករាយ​ជាមួយ​កម្មវិធី​ ​«​សោភ័ណ​តន្ត្រី​ ​CTN​»​

​ពិតជា​ប្លែក​អារម្មណ៍​ពី​មួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍​ជាមួយ​សិល្បៈ​ករ​សិល្បៈ​ការ​នី​ ​នឹង​ចួល​រួម​អង្រួន​បេះដូង​តាម​ចង្វាក់ភ្លេង​បែប​បុរាណ​ ​លាយឡំ​ជាមួយ​សម័យ​ ​ដែល​បកស្រាយ​ដោយ​កំពូល​តារាចម្រៀង​ ​ល្បី​ៗ​ ​ថ្មី​ៗ​ប្រចាំ​ប្រទេស​កម្ពុជា​។​
​ ​
​ក្នុង​កម្មវិធី​ ​”​សោភ័ណ​តន្ត្រី​ ​CTN​”​ ​នឹង​លើកយក​នូវ​បទចម្រៀង​ជំនាន់ដើម​ ​និង​ ​បទចម្រៀង​ ​Cover​ ​Song​ ​មក​បកស្រាយ​ក្នុង​កម្មវិធី​ជាមួយ​និង​តន្រ្តី​ដ៏​ពិរោះ​ ​និង​សូរសព្ទ​សម្លេង​ខ្លុយ​ដ៏​រងំ​ ​ព្រមទាំង​ជួប​ជាមួយ​តារា​កំប្លែង​ ​សើច​មិន​ចេះ​ជិនណាយ​ ​។​
​ ​
​ក្នុង​សប្ដាហ៍​នេះ​ ​តារាចម្រៀង​ទាំងនេះ​នឹង​ចូល​មក​បង្ហាញខ្លួន​៖​ ​
​១​ ​លោក.ខាន់​ ​ជេម​ស៍​ ​ម្ចាស់​បទ​ ​«​ចង់​ជួប​ ​Idol​»​ ​ដែល​កំពុង​ល្បី​នា​ពេល​ថ្មី​ៗ​នេះ​


​២​.​លោក​ ​អ៊ឹ​ង​ ​ប៊ុ​ន​លាភ​ ​អតីត​ម្ចាស់​បទ​ ​«​រំដួល​ដូរ​ដី​»​ ​ដែល​ល្បីល្បាញ​ជាង១០ឆ្នាំមុន
​ ​

​៣​.​កញ្ញា​ ​លីន​ ​សោ​ម៉ា​ ​ដែល​ទទួល​បាន​ ​View​ ​ច្រើន​ ​Youtube​ ​ដែល​គាត់​ ​Cover​ ​បទ​ ​«​ស្រលាញ់​អូន​ប៉ុណ្ណា​?​»​
​ ​
​៤​.​កញ្ញា​ ​ស៊ូ​ ​ដា​ណេ​ ​


​៥​.​កញ្ញា​ ​ណា​ផា​ ​


​៦​.​អ្នកស្រាវជ្រាវ​ ​រឿងរ៉ាវ​បទចំរៀង​អតីតកាល​ ​លោក​ ​សេង​ ​ដារ៉ា​ ​។​

​ចុងបញ្ចប់​នៃ​កម្មវិធី​ ​«​សោភ័ណ​តន្ត្រី​ ​CTN​»​ ​និង​បាន​ជួប​ជាមួយ​ក្រុម​កំប្លែង​ ​នាយ​ ​កុយ​ ​និង​ ​នាយ​ ​ក្រិន​ ​ហើយ​ធានា​ថា​សើច​ខ្លាំង​។​ ​កម្មវិធី​ ​«​សោភ័ណ​តន្ត្រី​ ​CTN​»​ ​និង​ធ្វើការ​ចាក់​ផ្សាយ​នៅ​ថ្ងៃទី​ ​៣០​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​វេ​លា​ម៉ោងៈ​ ​១២ថ្ងៃត្រង់​ ​ដល់​ម៉ោងៈ​ ​២រសៀល​ ​តាមរយៈ​កញ្ចក់​ទូរទស្សន៍​ ​CTN​ ​និង​ ​Page​ ​CTN​ ​TV​៕​



​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម