អ្នកជំងឺភ្នែក ៤៧នាក់ ទទួលបានការវះកាត់ព្យាបាល ដោយឥតគិតថ្លៃ
ភ្នំពេញ ៖ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញទៅជួបជាមួយអ្នកជំងឺ និងពិនិត្យស្ថានភាពអ្នកជំងឺ ដែលសមាគម TYDA និងអង្គការមូលនិធិឆឺជី បានបញ្ជូនមកពីតាមបណ្តាខេត្ត មកទទួលការព្យាបាលដោយវះកាត់ នៅមន្ទីរពេទ្យព្រះអង្គឌួង។
សូមបញ្ជាក់ថា នៅដើមខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ TYDA បានសហការជាមួយអង្គការមូលនិធិពុទ្ធសាសនាឆឺជី ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យស្រុកព្រៃកប្បាស ខេត្តតាកែវ និងបានបញ្ជូនអ្នកជំងឺ ដែលមានបញ្ហាភ្នែកចំនួន ១០១នាក់ មកទទួលការព្យាបាលបន្ត ដែលក្នុងនោះ អ្នកជំងឺភ្នែកចំនួន៤៧នាក់ ត្រូវទទួលការវះកាត់ព្យាបាល ដោយក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ ។
ក្នុងឪកាសចុះជួបដោយផ្ទាល់នៅមន្ទីរពេទ្យអង្គឌួង លោកស្រី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ជូនដល់អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ។
ជាមួយគ្នានេះ លោកស្រី ក៏បានថ្លែងអំណរគុណជូនដល់អង្គការមូលនិធិពុទ្ធសាសនាឆឺជី និងមន្ទីរពេទ្យព្រះអង្គឌួង ដែលបានសហការជាមួយសមាគម ជួយពិនិត្យព្យាបាលអ្នកជំងឺក្រីក្រ ដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានបញ្ជូនមកពីតាមបណ្តាខេត្ត និងសហគមន៍ផ្សេងៗនាពេលកន្លងមក ។
លោកស្រី បានចាត់ទុកសកម្មភាពនៃផ្នែកពាក់ព័ន្ធទាំងអស់នេះ គឺបង្ហាញអំពីសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋក្រីក្រនៅតាមបណ្ដាខេត្ត តាមរយៈការចុះពិនិត្យ និងព្យាបាលជំងឺដោយគិតថ្លៃ និងបញ្ជូនមកវះកាត់ នៅរាជធានីភ្នំពេញ ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍