Connect with us

វិធី​ធ្វើឲ្យ​ភ្នែក​របស់​អ្នកមាន​សុខភាព​ល្អ​

  1. បរិភោគ​អា​ហា​រល្អៗ​៖​ ​សុខភាព​ភ្នែក​ល្អ​ចាប់ផ្តើម​ពី​ការ​ញ៉ាំ​អាហារ​ល្អ​ ​សារធាតុ​ចិញ្ចឹម​ដែល​មាននៅ​ក្នុង​អាស៊ីត​ខ្លាញ់​អូមេហ្គា​បី​ ​លូ​ទីន​ ​ស័ង្កសី​ ​វីតាមីន​ ​C​&​E​ ​បន្លែ​ព័ណ៌​បៃតង​ ​ផ្លែឈើ​ ​ត្រី​សាល​ម៉ុង​ ​ត្រី​ធូ​ណា​ ​ខ្លាញ់ត្រី​ ​ស៊ុត​ ​គ្រាប់ធញ្ញជាតិ​ ​ប្រភេទ​ប្រូតេអ៊ីន​ដែល​គ្មាន​ជាតិ​ខ្លាញ់​ ​អ័​យស័្ទរ​ ​និង​សាច់​ជ្រូក​។​
  2. ឈប់​ជក់បារី​៖​ ​បារី​មាន​ផ្ទុក​សារធាតុ​ជាច្រើន​ដែល​បង្ក​ឱ្យ​មាន​ជំងឺភ្នែកឡើងបាយ​ដែល​ជាហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សរសៃប្រសាទ​ភ្នែក​ជាដើម​។​
  3. ពាក់​វ៉ែនតាការពារ​កំ​ដៅ​ថ្ងៃ​៖​ ​ការដែល​ភ្នែក​ត្រូវ​ទទួលរង​នឹង​កំ​ដៅ​រស្មី​ព្រះអាទិត្យ​ច្រើន​វា​អាច​បង្ក​ការ​កើតជំងឺ​ភ្នែក​បាន​យ៉ាង​ងាយស្រួល​។​ ​អ្នក​គួរ​ជ្រើសរើស​វ៉ែនតា​ដែល​អាច​ការពារ​ភ្នែក​របស់​អ្នក​ពី​កំ​ដៅ​ ​UVA​ ​&​ ​UVB​ ​ប្រសិនបើ​អ្នក​ពាក់​កែវ​ក្នុង​ភ្នែក​(​Contact​ ​Lenses​)​ ​វា​ក៏អាច​ជួយការ​ពារ​អ្នក​ពី​កាំរស្មី​យូ​វី​ផង​ដែរ​ប៉ុន្តែ​ជាការល្អ​អ្នក​គួរតែ​ពាក់​វ៉ែនតាការពារ​ធូលី​ដី​បន្ថែម​ដើម្បី​ការពារ​បាន​មួយ​ស្រទាប់​ទៀត​។​
  4. ការ​ប៉ះពាល់​ពី​ពន្លឺ​កុំព្យូទ័រ​៖​ ​នៅពេល​ដែល​យើង​សម្លឹង​មើល​កុំព្យូទ័រ​ ​ឬ​ ​ទូរស័ព្ទ​យូរ​ពេក​អាច​មានផល​ប៉ះពាល់​ដូចជា​ចុក​រោយ​សាច់ដុំ​ភ្នែក​ ​​ព្រិល​ភ្នែក​ដែល​អាច​មានផល​វិបាក​ក្នុង​ការ​មើលឆ្ងាយ​ ​ភ្នែក​ស្ងួត​ ​ឈឺក្បាល​ ​ចង្កេះ​ ​ក​ ​និង​ស្មា​មានការ​ឈឺចាប់​។

​ដើម្បី​ការពារ​ភ្នែក​ ​អ្នក​គួរតែ​ធ្វើលំ​ហាត់​ភ្នែក​ ​ពាក់​វ៉ែនតាការពារ​ពន្លឺ​ ​សម្រាក​ដោយ​ការ​បិទ​ភ្នែក​ជា​រៀងរាល់២០នាទី​ម្តង​ហើយ​ប្រសិនបើ​ភ្នែក​របស់​អ្នក​ស្ងួត​អ្នក​គួរតែ​ព្រិច​ភ្នែក​អោយ​បាន​ញឹកញាប់​ ​ប្រសិនបើ​ភ្នែក​របស់​អ្នកមាន​អាការៈ​ធ្ងន់ធ្ងរ​អ្នក​គួរតែ​ប្រញាប់​ទៅ​ជួប​វេជ្ជបណ្ឌិត​៕



​អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​
​ប្រភព​៖​ ​WebMD​

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com